លោក ហ៊ុយ វណ្ណៈ បន្តជាប់ឆ្នោតជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិថ្មី

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ថ្ងៃទី១២ តុលានេះ បានរៀបចំសមាជ លើក ទី២ របស់ខ្លួន ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធាន និងគណៈនាយកអាណត្តិថ្មី ដឹកនាំ ការងាររយៈពេល៣ឆ្នាំបន្ត ឆ្នាំ ២០១៩-២០២២។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា អាណត្តិទី១ មានប្រសាស ន៍ ថា ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្រេចបាននូវ សមិទ្ធផល មួយចំនួនធំ ហើយយើងនឹងបន្តធ្វើកិច្ចការរបស់យើងសម្រាប់អាណត្តិខាងមុខៗទៀត ដើម្បីវិស័យសារព័ត៍មាននៅកម្ពុជា។
សូមជម្រាបជូនថា៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) ត្រូវបាន ប្រកាសទទួលស្គាល់ពីក្រសួងព័ត៍មាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយគណៈនាយក ២០រូប ទីប្រឹក្សា ១០រូប អម ដោយលេខាធិការដ្ឋានចំនួន៩រូប និងសមាជិក សមាជិកា ជាគ្រួសារអ្នកសារព័ត៌មាន កំពុងបម្រើ ការនៅអង្គភាពផ្សព្វផ្សាយជាង ៣០ស្ថាប័ន។ សហភាពសហព័ន្ធអ្នកសារ ព័ត៌មានកម្ពុជាទទួល សមាជិក ចូលរួមដំបូងចំនួន ៨០០នាក់ ដោយក្នុងអាណត្តិទី១ ដឹកនាំដោយលោក ហ៊ុយ វណ្ណៈ។ ក្នុងរយៈពេលពេញមួយអាណត្តិដំបូងនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាសម្រេចបានសមិទ្ធ ផលគួរជាទីមោទនៈ ជាពិសេសមាន លទ្ធភាព និងសមត្ថភាពកសាងបាននូវស្ថាប័នការងារលេចធ្លោទាក់ទងវិស័យ សារព័ត៌មាននៅ កម្ពុជា និងជាសមាគមសារព័ត៌មានដែលមានចក្ខុវិស័យ និងទស្សនៈវិស័យ កសាងជាស្ថាប័នឲ្យ មានលក្ខណៈអចិន្ត្រៃយ៍មួយឈ្មោះថា អគារសេរីភាព ដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ៕