ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៨នាក់ អោយវិលត្រឡប់ទៅប្រទេសចិនវិញ។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៨នាក់ខាងលើនេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) និងធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ដោយហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ តាមជើងហោះហើរពិសេសលេខ CZ5246 ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់នៅប្រទេសចិនវិញ៕