ជប៉ុន បន្តផ្តល់ជំនួយឥតសំណង៩០លានដុល្លារសម្រាប់អនុវត្តន៍គម្រោងចំនួនពីរនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារភិវឌ្ឍន៍អាស៊ីបានផ្ដល់ជំនួយ ៩០ លានដុល្លារអាមេរិក លើគម្រោងចនួន២ នៅ កម្ពុជា ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការងារផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទជំហានទី៣។

ក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ លោកស្រី Sunniya DURRANI-JAMAL នាយកស្ថាន តំណាង ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានអះអាងថា ការផ្តល់ហិរញ្ញប្បទាន សម្រាប់កម្មវិធី ចំនួន ២ នេះ គឺជាជំនួយ ឥតសំណង ក្នុងគោលបំណងជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយ បរិយាប័ន្ន និងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដែលមានទឹកប្រាក់សរុបចំនួន ៩០ លានដុល្លារអាមេ រិក។

លោកស្រីបានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន គ្រោងចំណាយ ថវិកាសរុប ៤០ លានដុល្លារអាមេរិក ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុ ឱ្យបានទូលំទូលាយដល់ ប្រជា ពលរដ្ឋក្រីក្រ ការធ្វើឱ្យមានស្ថេរភាពវិស័យហិរញ្ញវត្ថុកាន់តែមានលក្ខណៈល្អប្រសើរ និងការធ្វើឱ្យ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុកាន់តែ ប្រសើរឡើង ។

លោកស្រី Sunniya DURRANI-JAMAL ថា កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហាន ទី៣ គ្រោងចំណាយថវិកាសរុប ៥៥,៦៣ លានដុល្លារអាមេរិក សម្រាប់គាំទ្រយុទ្ធសាស្ត្រផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យ ជនបទ ២០១៤-២០២៥ និងផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ ទឹកស្អាត អនាម័យជនបទ ២០១៩-២០២៣ ។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់ គម្រោង ខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៣,៣៦ ប៊ីលាន ដុល្លារអាមេរិក ដោយគិតបញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន ២ និងឥណទានសម្បទានមានទឹកប្រាក់ សរុបចំនួនប្រមាណ ២,៨៦ ប៊ីលានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធី/គម្រោងចំនួន ១១២ និង ហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក សម្រាប់អនុ វត្តកម្មវិធីនានាលើគម្រោងចំនួន ៥៧ ៕