បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អង់ជេឡា ម៉ាគេល Angela Merkel បានធ្វើទស្សន កិច្ច ទីក្រុងញូវឌេលី ប្រទេសឥណ្ឌា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ដើម្បី ពង្រឹងចំណងទ្វេភាគីនិងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច។ លោកស្រីមឺរគេល ត្រូវបានស្វាគមន៍ដោយ រដ្ឋមន្រ្តី នៅក្នុង ការិយាល័យនាយក រដ្ឋមន្រ្តី ឥណ្ឌាគឺលោក ជិតតេនដ្រា ស៊ីង Jitendra Singh នៅពេលមកដល់។
លោកស្រី Merkel និងនាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រាម៉ូឌី Narendra Modi ត្រូវបានគេរំពឹងថា នឹង ពិភាក្សាអំពីពាណិជ្ជកម្ម វិនិយោគ សន្តិសុខក្នុងតំបន់ និងការប្រែប្រួលអាកាសធាតុ ហើយប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមទាំងភាពជាដៃគូលើការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការធ្វើកសិកម្ម។
ពាណិជ្ជកម្មទ្វេភាគី រវាង ប្រទេសទាំងពីរ អាល្លឺម៉ង់ និងឥណ្ឌា បានកើនឡើងដល់ ២៤,០៦ ពាន់លានដុល្លារ ក្នុងឆ្នាំ សារពើពន្ធ ២០១៨/១៩ ដែលបញ្ចប់នៅខែមីនា ដែលកាលពីឆ្នាំមុនមានត្រឹមតែ ២២ ពាន់ លានដុល្លារ ខណៈក្រុមហ៊ុនអាល្លឺម៉ង់បានវិនិយោគជិត ១២ ពាន់លានដុល្លារ នៅក្នុង ប្រទេស ឥណ្ឌាចាប់តាំងពីឆ្នាំ ២០០០មក ។ ប្រទេសអាឡឺម៉ង់គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ឥណ្ឌានៅអឺរ៉ុបនិងមានក្រុមហ៊ុនអាឡឺម៉ង់ជាង ១៧០០ កំពុងប្រតិបត្តិ ការនៅឥណ្ឌា៕