មន្ត្រីយោធាចំនួន ២៨៤នាក់ បើកប្រាក់របបគោលផ្តាច់ចេញពីជួរទ័ពកងទ័ព

ភ្នំពេញ ៖ អនុគណៈកម្មការគោលនយោបាយ យោធិន ពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ បានចុះមក បើកប្រាក់ជូនដល់មុខសញ្ញាយោធិននិវត្តន៏ចំនួន ២៨៨នាក់ ដែលមកពីកងឯកភាពនានា ក្នុងនោះ មាន កងពលតូចថ្មើរជើងលេខ៧០, វិស្វកម្មអគ្គបញ្ចាការ និងកងពលតូចអន្តរាគមន៏លេខ១។

នៅក្នុងយុទ្ធនាការចុះ បើកប្រាក់គោលនយោបាយដើម្បីផ្ទេរជីវភាពចេញពីជួរ របស់កងយោធពលខេម រភូមិន្ទ ផ្ទេរទៅក្រសួងសង្គម កិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទានាពេលនេះ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការ បានចុះបើកប្រាក់ ឲ្យដល់គោលដៅមុខសញ្ញា នៅតាមបណ្តាកងឯកភាពឲ្យបានទាន់ពេលវេលានៅតាមបណ្តាកងឯកភាព ។

លោក ឧត្តមសេនីយ៏ឯក សំ ចាន់ធួន បានថ្លែងនូវការដឹងគុណចំពោះវីរភាពបងប្អូនដែល កន្លងមក បានខិតខំបំពេញការងារបំរើជាតិ ក្នុងភារកិច្ចរក្សានូវ សុវត្ថិភាពសង្គមបានល្អ ។ លោក មានជំនឿ ថា ៖ នៅពេលបងប្អូនត្រឡប់ទៅមូលដ្ឋានវិញ នឹងធ្វើខ្លួនឲ្យក្លាយជាជនគំរូដល់ប្រជាពលរដ្ឋ ដើម្បីឲ្យ ភូមិ.ឃុំរបស់ខ្លួនមានសុវត្តិភាព។ លោក បានបញ្ជាក់ថា៖ទោះបីបងប្អូនក្លាយទៅជាជនស៊ីវិលក្តី ក៏បងប្អូន នៅតែបុគ្គលដែលក្រសួងការពារជាតិ យកចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះជីវភាពរស់នៅរបស់ បងប្អូន ជារៀងរហូត ។

ក្នុងឱកាសនោះ លោកប្រធាន អនុគណៈកម្មការ បានពាំនាំ នូវការសាកសួរសុខទុក្ខ ពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះព្រះរាជាណាចក្រកម្ពុជា , សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចថ្នាក់ដឹកនាំ អគ្គបញ្ជាការ , កងទ័ពជើងគោក ជូនចំពោះបងប្អូនដែល កន្លងមក បានតស៊ូលះបង់ បូជាសាច់ស្រស់ ឈាម ស្រស់ ចូលរួមបំរើក្នុងជួរកងទ័ពដើម្បីការពារបុព្វ ហេតុជាតិមាតុភូមិ ទើបប្រទេសទទួលបានសុខ សន្តិភាពមកដល់ថ្ងៃនេះ។ លោកក៏បានពាំនាំនូវការផ្តាំ ផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្ត្រី ទទួកបន្ទុកអតីតយុទ្ធជន បន្ទាប់ពីបានបើកប្រាក់នេះហើយត្រូវ ប្រញាប់ ទៅជួប មន្ទីរសង្គមកិច្ចស្រុក ខ័ណ្ឌ សុំចូលជាសមាជិក សមាគមអតីតយុទ្ធជនដើម្បីបានការយក ចិត្តទុកដាក់ ពី សមាគមជាបន្ត ។

លោក ក៏បានពន្យល់អំពីច្បាប់និតិវិធី និងបិទប្រកាសគោលរបបជាសាធារណៈ ព្រមទាំងបានផ្ដាំ ផ្ញើដល់បងប្អូនទាំងអស់នៅពេលបានបើកប្រាក់គោលរបបនេះរួចហើយ ពេលវិលត្រឡប់ទៅមូលដ្ឋាន វិញត្រូវយកប្រាក់ទាំងនេះទៅប្រកបរបររកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង ៕