កម្មកររោងចក្រសំលៀកបំពាក់ជាង ១០០នាក់ដែលដួលសន្លប់ត្រូវបានអនុញ្ញាតឲ្យសម្រាក

ខេត្តតាកែវ ÷ កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ជាង ១០០ នាក់ដែលបានដួលសន្លប់ត្រូវបានអនុញ្ញាតឲ្យសម្រាករហូតដល់ថ្ងៃទី ២៧ ខែមករា ។ អភិបាលខេត្តតាកែវ បានប្រាប់ក្រុមហ៊ុនដេរសម្លៀកបពាក់ វុណាមីអ ត្រូវឲ្យកម្មការិនីសម្រាក ប្រសិនបើកម្មករបន្តដួលសន្លប់តទៅទៀត។

ខេត្តតាកែវ ÷ ក្នុងឱកាសចុះសម្របសម្រួល និងដោះស្រាយបញ្ហាដួលសន្លប់របស់ក្រុមកម្មការិនីជាង ១០០នាក់នៅរោងចក្រដេរសម្លៀកបំពាក់ វុណាមី ស្ថិតនៅក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទី ដែលបានដួលសន្លប់៣ថ្ងៃបន្តបន្ទាប់គ្នា លោកអភិបាលខេត្តតាកែវ អ៊ូច ភា បានប្រាប់ដល់ក្រុមហ៊ុនត្រូវតែអនុញ្ញាតឲ្យកម្មករបានសម្រាកពេញមួយថ្ងៃសៅរ៏ខាងមុខនេះ ប្រសិនបើនៅថ្ងៃនេះកម្មករនៅតែបន្តដួលសន្លប់ ៤ថ្ងៃជាប់គ្នា។

ថ្លែងនៅចំពោះមុខតំណាងក្រុមហ៊ុនចិន និងក្រុមសហជីព រួមនិងតំណាងសមាគមន៍រោងចក្រ ឯកលោក អ៊ូច ភា បានថ្លែងថា អាជ្ញាធពាក់ព័ន្ធរួមនិងភាគីរោងចក្រត្រូវរួមគ្នាដោះស្រាយដើម្បីធ្វើយ៉ាងណាកុំឲ្យកម្មករបន្តដួលសន្លប់តទៅទៀត ដែលក្នុងនោះមានកម្មករជាង១រយនាក់ដែលដួលសន្លប់ក្នុងរយៈពេល៣ថ្ងៃនេះ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករហូតដល់ថ្ងៃចន្ទ ក៏ប៉ុន្តែប្រសិនបើនៅសុក្រនេះ កម្មករនៅតែបន្តដួលសន្លប់តទៅទៀត ។

កម្មករនៅអាគារBដែលមានកម្មករដួលសន្លប់ច្រើននោះសម្រាកពេញមួយថ្ងៃសៅរ៏ តែម្ដង ដើម្បីដោះស្រាយសតិអារម្មណ៍ និងសុខភាពកម្មករឲ្យបានធូរស្រាលមួយរយៈសិន។

ពាក់ព័ន្ធប្រាក់ឈ្នួលសម្រាប់ថ្ងៃដែលកម្មករឈប់សម្រាក លោកអភិបាលខេត្តតាកែវ បានឲ្យតំណាងសហជីព និងភាគីរោងចក្រជជែកគ្នាបន្តថា តើត្រូវគិតថ្លៃឈ្នួល ឬក៏កាត់ថ្លៃឈ្នួល ក៏ប៉ុន្តែសម្រាប់កម្មករដែលបានដួលសន្លប់ត្រូវតែគិតប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជួនពួកគេដូចធម្មតា ដោយគ្មានការកាត់លុយទាំងអស់នោះទេ។

  • នៅក្នុងឱកាស់នោះដែលលោកអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានបញ្ជាឲ្យលោកប្រធានមន្ទីរសុខាភិបាលបញ្ចូនក្រុមគ្រូពេទ្យ និងរថយន្តសង្រ្គោះមកប្រចាំការនៅរោងចក្រនេះរយៈពេល២ថ្ងៃចាប់ពីថ្ងៃសុក្រ នេះទៅ ដើម្បីជួយសង្រ្គោះបថមដល់បងប្អូនកម្មករណាដែលដួលសន្លប់និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗចំពោះបងប្អូនកម្មករណាដែលដួលសន្លប់ហើយមានអាការៈធ្ងន់ធ្ងរដើម្បីធ្វើការសង្រ្គោះឲ្យបានទាន់ពេលវេលា។គួបញ្ជាក់ថា ក្រុមកម្មការិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ដែលបានដួលសន្លប់៣ថ្ងៃបន្តបន្ទាប់គ្នា ដោយមានកម្មករជាង១រយនាក់ហើយបានដួលសន្លប់។ បន្ទាប់ពីមានកកម្មករនៅតែបន្តដួលសន្លប់ គណៈកម្មាធិការចម្រុះមួយដ៊រួមមានអាជ្ញាធខេត្តតាកែវ និងមន្រ្តីមកពីក្រសួងការងារ ក្រសួងសុខាភិបាលក្រសួងបរិស្ថាន បានចុះមកធ្វើការអង្កេតរកមូលហេតុនិងបានធ្វើការណែនាំដល់ភាគីរោងចក្រត្រូវរៀបចំឲ្យមានលំហខ្យល់ចេញចូលនៅក្នុងរោងចក្រ និងសម្រេចអនុញ្ញាតឲ្យកម្មករចំនួន៩៨នាបានឈប់សម្រាករហូតដល់ថ្ងៃទី២៧ មករា ទើបចូលធ្វើការវិញ៕