ហ្វីលីពីន ផ្អាកផ្តល់ទិដ្ឋាការដល់ជនជាតិចិន

ហ្វីលីពីន ៖ ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីន បានប្រកាសផ្អាកការផ្តល់ទិដ្ឋាការបណ្ដោះ អាសន្នដល់ជាតិជនចិន ដែលចូលមកប្រទេសហ្វីលីពីន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។ នេះបើយោងតាមប្រភពពី CNA ។

ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន លោក Jaime Morente បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ការរីកសាយ និងមិនឱ្យវីរុសកូរ៉ូណា 2019-nCov ចូលមកក្នុងប្រទេសរបស់យើង… ដូច្នេះយើងនឹងផ្អាកការផ្ដល់ទិដ្ឋាការទេសចរណ៍ ចូលមកក្នុងប្រទេសហ្វីលីពីន សម្រាប់ជនជាតិចិនជាបណ្ដោះអាសន្ន

ការផ្ទុះឡើងនៃវីរុសនេះបានចាប់ផ្តើមនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីខែធ្នូ ខណៈនាពេលបច្ចុប្បន្ននេះវីរុសកូរ៉ូណាបានសម្លាប់មនុស្សកើនដល់ ១០៦នាក់ហើយ និងជាង ៤,៥១៥នាក់ទៀតបានឆ្លងនៅក្នុងប្រទេសចិន ខណៈប្រទេសចំនួន ១៥ ក៏បានរាយការណ៍ពីករណីផ្ទុះឡើងនៃវីរុសនេះដែរ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

ករណីទាំងនេះក៏ត្រូវបានបញ្ជាក់នៅក្នុងប្រទេសផ្សេងៗក្រៅពីចិន ដូចជាប្រទេស៖

២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១ករណី ៕