ព្រះមហាក្សត្រយាងចែកព្រះរាជអំណោយជូនពលរដ្ឋ៥៦០គ្រួសារនៅស្រុកថ្ពង

ខេត្តកំពង់ស្ពឺ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ព្រះអង្គស្តេចយាងចែក ព្រះរាជអំណោយជូនពលរដ្ឋជួបការលំបាកចំនួន ៥៦០គ្រួសារ រស់នៅភូមិទឹកលង១ និងភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ព្រះរាជបន្ទូលព្រះមហាក្សត្រ បណ្តាំផ្ញើដោយក្តីនឹករលឹកពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនចំពោះកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្តីនឹករលឹកបំផុតពីចម្ងាយ។

ជាមួយគ្នានោះ ព្រះមហាក្សត្រ ព្រះអង្គ បានកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាកូនជាចៅរបស់ព្រះអង្គ។

មុននិងស្តេចយាងនិវត្តមកកាន់ព្រះមរម្យរាជវាំង ព្រះមហាក្សត្រទ្រង់ យាងចែកព្រះរាជអំណោយជូនប្រជារាស្ត្រចំនួន ៤៦៩គ្រួសារ និងស្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហាទ័យរីករាយក្រៃលែង៕