ចិន ៖ វេជ្ជបណ្ឌិតចិនបាននិយាយកាលពីថ្ងៃច័ន្ទទី១៧ ខែកុម្ភៈថា គ្រូពេទ្យនៅសៀងហៃកំពុងប្រើប្រាស់ឈាមពីមនុស្សដែលបានជាសះស្បើយពីវីរុសកូរ៉ូណា (COVID-19) ដើម្បីព្យាបាលអ្នកដែលកំពុងផ្ទុកវីរុសឆ្លងនេះ។ នេះបើយោងតាមប្រភពពី CNA ។
អ្នកជំនាញសង្គ្រោះបន្ទាន់ជាន់ខ្ពស់ម្នាក់នៅអង្គការសុខភាពពិភពលោក (WHO)បាននិយាយនៅពេលក្រោយថា ការប្រើប្រាស់ឈាមអ្នកជាសេះស្បើយ គឺជាវិធីសាស្ត្រដែលមានសុពលភាពខ្លាំងណាស់ក្នុងការធ្វើតេស្ត៍ប៉ុន្តែវាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានពេលវេលាត្រឹមត្រូវដើម្បីបង្កើនភាពស៊ាំរបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីសុខភាពរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាការប្រើប្រាស់ឈាមរបស់អ្នកទើបជាសះស្បើយ ដើម្បីព្យាបាលលើអ្នកជំងឺគឺធ្លាប់បានបង្ហាញពីប្រសិទ្ធភាព និងការជួយសង្គ្រោះជីវិតប្រឆាំងនឹងជំងឺដូចជា បានបង្ហាញប្រសិទ្ធភាព និងការជួយសង្គ្រោះជិវិត ជំងឺឆ្កែឆ្កួត និងជំងឺរលាកផ្លូវដង្ហើម និងសួត។
បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៨៦៨នាក់ ខណៈ ៧២,៤៣៦នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន៣១ទូទាំងប្រទេសចិន៕