ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២0 នេះអំពីការបង្ការការឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី (Covid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍នានា។
ក្នុងសេចក្ដីប្រកាសមាន ៤ចំណុចដើម្បីបង្ការការឆ្លងកូរ៉ូណាវីរ៉ុស៖
១ ៖ បុគ្គលិកទទួលភ្ញៀវគួរសាកសួរអំពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវ និងសង្កេតសុខភាពរបស់ភ្ញៀវ ខណៈស្នាក់នៅក្នុងសណ្ឋាគារ។
២ ៖ រៀបចំម៉ាស់ និងដាក់អាល់កុលក្នុងដបសម្រាប់លាងដៃនៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ ផ្លូវចូល ឬជណ្ដើរយន្តជាដើម។
៣ ៖ បង្កើនចំណេះដឹងក្នុងចំណោមអ្នកសម្អាតបន្ទប់ អំពីហានិភ័យនៃការធ្វើឲ្យកខ្វក់ដោយភ្នាក់ងារចម្លងវីរុសនៅលើផ្ទៃជុំវិញ។ រាល់អ្នកសម្អាតទាំងអស់ត្រូវផ្ដោតលើកិច្ចការពារខ្លួនដូចជាពាក់ម៉ាស់ និងស្រោមដៃកៅស៊ូ នៅពេលបំពេញការងារ។
៤ ៖ សម្រាប់សណ្ឋាគារ ដែលមានភ្ញៀវមានករណីមិនស្រួលដូចបានបញ្ជាក់អំពី Covid-19 អ្នកសម្អាតបន្ទប់ត្រូវពាក់សម្លៀកបំពាក់សុវត្ថិភាព ដោយពាក់មួកប្លាស្ទិក វ៉ែនតាធំ (វ៉ែនតាកញ្ជក់ថ្លាធំ) ម៉ាស់ អៀមការពារសម្លៀកបំពាក់ និងស្បែងកជើងវែង។ បរិក្ខារផ្គត់ផ្គង់សម្អាតស្រាប់បន្ទប់គួរប្រើប្រាស់ថ្នាំសម្អាតដែលមានការណែនាំ ពីក្រសួងសុខាភិបាលត្រឹមត្រូវ។