ភ្នំពេញ ៖ បន្ទាប់ពីមានព្រឹត្តិការណ៍បុរសម្នាក់ឈ្មោះ ទឹម សាវុធ វាយសង្សារជាស្ត្រីសិចស៊ីលក់ឡេ ផ្អើលពេញបណ្តាញហ្វេសប៊ុក និងដល់សមត្ថកិច្ចរួចមក ប្រព័ន្ធឃោសនាជាច្រើនបានផ្សព្វផ្សាយនូវព័ត៌មាននោះទៅតាមអ្វីដែលទទួលបានផ្សេងៗគ្នា ហើយការផ្សាយខ្លះបានរាលដាលទៅដល់ស្ត្រីជាប្រពន្ធដើម ធ្វើឲ្យស្ត្រីប្រពន្ធដើមទ្រាំមិនបាន ក៏ចេញមុខបកស្រាយ ដោយស្នើធ្វើយ៉ាងណាកុំឲ្យរឿងនោះប៉ះពាល់ដល់កិត្តិយសរបស់គាត់។ មិនតែប៉ុណ្ណោះ ក៏បានលាតត្រដាងប្រវត្តិជូរចត់ក្នុងពេលដែលគាត់បានរស់នៅជាមួយលោក ទឹម សាវុធ នោះផងដែរ។
ម្ចាស់សំណេរនៅលើទំព័រហ្វេសប៊ុកមួយដែលអះអាងថា ជាអតីតភរិយារបស់លោក ទឹម សាវុធ បានរៀបរាប់ពីជីវិតស្នេហាពេញច្បាប់ជាមួយលោក ទឹម សាវុធ ដោយបានរួមរស់នៅជាមួយគ្នាជាង ១៣ឆ្នាំ ដោយបានចាត់ទុកថា ប្តីនេះជាមនុស្សចោលម្សៀត មិនសូវគិតគូរពីសុខទុក្ខគ្រួសារទេ តែយ៉ាងណាក៏ដោយ មិនបានប៉ះពាល់ ឬធ្លាប់វាយដុំរូបគាត់ដូចស្ត្រីលក់ឡេ ថៃ ស្រីនាង អ្នកលក់ឡេ តានអនឡាញ ធ្វើឲ្យកក្រើកពេញសង្គមហ្វេសប៊ុកនោះឡើយ។
ក្នុងសំណេរនោះបានរៀបរាប់ថា «….ខ្ញុំសុំស្រាយបំភ្លឺរឿងខ្លះ ប៉ុន្មានថ្ងៃនេះមានសារពត៌រមាន រឿង ទឹម សាវុធ វាយតប់ស្រីស្នេហ៍លក់ឡេ ថៃ ស្រីនាង ខ្ញុំឃើញសារព័ត៌មានខ្លះសរសេរខុស អត់សូវដឹងរឿងខ្ញុំផង សរសេរដូចច្បាស់ណាស់ ខ្ញុំសុំកុំសរសេរអីអោយប៉ះពាល់ក្រុមគ្រួសារខ្ញុំ ជាពិសេសខ្ញុំនឹងឱពុកខ្ញុំ ដែលគាត់ជាអតីតចៅហ្វាយខេត្តកំពុងឆ្នាំង ខ្ញុំបានរៀបការជាមួយទឹមសាវុធនេះនៅឆ្នាំ2004 គាត់នេះជាអនុបណ្ឌិតផ្នែកជលផលមកពីដាណឺម៉ាក ទឹមសាវុធនេះជាអតីតប្រធានជលផលខេត្តកំពត នឹងន្ទាប់ដូរទៅសៀមរាប ខ្ញុំនឹងគាត់បានកូនស្រីម្នាក់ ហើយសារពត៍មានខ្លះបានសរេសរថាគាត់នេះវាយដំច្រំធាក់សូមប្បីប្រពន្ធដេីមកូនចៅហ្វាយខេត្តរាប់មិនអស់ ខ្ញុំចង់បកស្រាយថាគាត់នេះមានហេតុផលអីមកធ្វើបាបខ្ញុំជាប្រពន្ធដែលជួយទំនុបបំរុងគាត់រាប់រងបញ្ហខ្លះជំនួសប្តី ជួយបុណ្បសាក់ប្តី ទឹមសាវុធនេះរស់នៅមួយខ្ញុំមិនហ៊ានជាមួយគ្រួសារខ្ញុំទេ ខ្ញុំរៀបការជាមួយគាត់នឹង13ឆ្នាំ បើវាយទាត់ខ្ញុំដូចបាវខ្សាច់នោះតើខ្ញុំទ្រាំបានទេ មួយប្រពន្ធមួយស្រី បើផ្ទះខ្ញុំមានឱពុកម្តាយ បងប្អូននឹងអង្គរក្សយាមផ្ទះ ពេលដែលសាវុធនេះទៅធ្វើការនៅខេត្តខ្ញុំមិនដែលបានទៅរស់នៅខេត្តតាមទេ បុគ្គលនេះមិនចេះនិយាយពិរោះទេ ខ្ញុំមិនសូវដែលមានជំលួសជាមួយប្តីនេះទេដោយខ្ញុំពេលខឹងខ្ញុំអត់ដែលនិយាយរកទេ ចឹងមិនសូវមានហឹង្សាមួយបុគ្គលនេះទេ ពេលមួយដែលមានការយល់ច្រលំបុគ្គលទឹមសាវុធនេះដេីរលេងយប់ហួសម៉ោងខ្ញុំមិនចូលចិត្តបញ្ជៀអង្គរក្សអេាយបិទទ្វារផ្ទះមិនអេាយចូល សាវុធនេះបានប្រេីហិង្សារវាយឡានប្អូនខ្ញុំដែលនៅក្រៅរបង ក៍មានគេបង្វែរថាសាវុធនេះប្រេីហិង្សារលើខ្ញុំ ពេលនឹងក្នុងនាមខ្ញុំជាកូនអ្នកមានពូជអំបូរដែរតេីខ្ញុំអាចអេាយសាវុធនឹងវាធ្វេីបាបខ្ញុំទេ ខ្ញុំរស់នៅ13ឆ្នាំខ្ញុំគ្រាន់ជាមនុស្សដែលរស់នៅមួយប្តីនេះដើយលំបាកក្នុងចិត្ត ហេីយមិនសូវនិយាយរកទេនិយាយតែពេលមានការត្រូវនិយាយទេ ខ្ញុំរស់នៅមួយគាត់នឹងដើយមិនចុះសំរុង ចរិកគេជាមនុស្សដែលមិនខ្វល់ពីប្រពន្ធកូន ដេាយចូលចិត្តដើលេងច្រើនខ្ញុំក៍ទ្រាំមិនបាន ក៍សុំលែងលះដាច់ស្រាច់ ចឹងសុំសារពត៌មានសរសេរតែបុគ្គលបានហើយកុំកិត្តិយសគ្រួសារខ្ញុំទៅពាក់ពាន្ធ័អី…។
សូមរំលឹកថា ស្ត្រីលក់ឡេ ឈ្មោះ ថៃ ស្រីនាង បានសរសេរលើ page facebook ថ្ងៃទី ១០ ខែកក្កដា នេះ ថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ដែលបច្ចុប្បន្ន លោកទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ។ ថៃ ស្រីនាង បានបញ្ជាក់ ថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះកើតឡើង៕