ក្រុមការងារនៃរដ្ឋបាលសាលាក្រុងព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់នៅទីសាធារណៈដូចភ្លៀងរលឹម

 

ខេត្តព្រះសីហនុ ៖ មន្រ្តី រដ្ឋបាល របស់ សាលាក្រុងព្រះសីហនុ បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ទាំងយប់ ទាំងថ្ងៃ ដើម្បី ផ្សព្វផ្សាយ អប់រំ ដល់ការលក់ដូរនៅលើផ្លូវ និង ចំណីផ្លូវសាធារណៈ មាន ចំនួន៤ទីតាំង នៅម្តុំ អតីតមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

កន្លងមកក្រុមការងារ ធ្លាប់បានចុះផ្សព្វផ្សាយនិងធ្វើការអប់រំ បងប្អូន លក់នៅតាមចិញ្ចើមផ្លូវទាំងនោះម្ដងជាពីរដងរួចមកហើយ ដែរ ប៉ុន្តែពួកគាត់នៅតែមិនស្ដាប់ការអប់រំរបស់សមត្ថកិច្ចសណ្តាប់ធ្នាប់និងមន្ត្រីរដ្ឋបាលក្រុងឡើយទើបនៅយប់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមគណៈកម្មការរៀបចំសណ្ដាប់ធ្នាប់ទាំងនោះបង្ខំចិត្តរឹបអូសយកសម្ភារៈលក់ដូរ មានដូចជា តុ កៅអីជាដើម ដើម្បីយកទៅ រក្សាទុក នៅក្នុងបរិវេណសាលាក្រុង បណ្ដោះអាសន្នសិន រងចាំធ្វើការដោះស្រាយជាក្រោយ។
គួរបញ្ជាក់ផងដែរ ថា យុទ្ធនាការ នៃ ការចុះទៅសំអាតនិងរៀបចំ សណ្ដាប់ធ្នាប់ នៅតាមដងផ្លូវ និងទីប្រជុំជន សាធារណៈនានា ក្នុង ក្រុងព្រះសីហនុ នេះដែរ ត្រូវបាន ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិអន្តរជាតិ ជាច្រើននាក់ សម្ដែង ការសាទរចំពោះចំណាត់ការ នៃការរៀបចំ របស់រដ្ឋបាលខេត្ត ក្រុងនិង អាជ្ញាធរមូលដ្ឋាន។
ព្រោះការរៀបចំសណ្ដាប់ធ្នាប់បែបនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ណាមួយ ជាយថាហេតុតាមដងផ្លូវ។
យ៉ាងណាក៏ដោយចុះអភិបាលក្រុងព្រះសីហនុ លោអុី សុខឡេង លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សា បរិស្ថានអនាម័យឱ្យបានល្អ ដើម្បីអោយទីក្រុងយើង មានរបៀបរៀបរយ និងសោភ័ណ្ឌភាព៕ដោយ