ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃសុក្រនេះចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីឬ COVID-19 នៅទូទាំងប្រទេសចិនបានកើនឡើងដល់៣.០៤២នាក់ ខណៈអ្នកឆ្លងមានចំនួនសរុប៨០.៥៥២នាក់។ នេះបើយោងតាមប្រភពពី ស៊ិនហួរ។
របាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថាពេញថ្ងៃម្សិលមិញមានមនុស្សចំនួន១៤៣នាក់ត្រូវបានរកឃើញផ្ទុក COVID-19 បន្ថែមទៀត ខណៈមនុស្ស៣០នាក់បានស្លាប់។ អាជ្ញាធរចិនបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់៣០នាក់ថ្មី ក្នុងនោះមាន ២៩ នាក់នៅខេត្តហ៊ូប៉ីនិងម្នាក់នៅខេត្តហៃណាន៕