អាជ្ញាធរ​ចិន ​៖ អ្នក​ឆ្លង​កូ​រ៉ូ​ណា​សរុប​៥៣.៧២៦ នាក់​ជាសះស្បើយ

​ប៉េកាំង ៖ គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អ្នកជំងឺ COVID-19 សរុប​ចំនួន ៥៣.៧២៦ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជាសះស្បើយ​ឡើងវិញ​។​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។

​របាយកាណ៍​បាន​គូសបញ្ជាក់​ទៀតថា អ្នកជំងឺ​សរុប​ដែល​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយពី​ពួកគេ​បានជា​សះស្បើយ​ឡើងវិញ​នៅ​ទូ​ទាំំ​ង​ប្រទេស​ចិន​បាន​កើន​ឡើងដល់ ៥៣.៧២៦ នាក់​ហើយ បន្ទាប់ពី​អ្នកជំងឺ​សរុប​១,៦៨១​នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ ចាក​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ម្សិលមិញ​ គ្រាដែលមនុស្ស ២៣.៧៨៤ នាក់កំពុងត្រូវបានព្យាបាលនៅឡើយ។

យោងតាម​តួលេខ​ចុងក្រោយ​អាជ្ញាធរ​ចិន​នៅ​ព្រឹក​នេះ​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំងប្រទេស​ចិនដីគោក​បាន​កើន​ឡើងដល់​៣.០៤២ នាក់​និង​ករណី​ឆ្លង​មាន​ចំនួន​៨០.៥៥២ ករណី​៕