ភ្នំពេញ ៖ នៅថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ចេញប្រតិកម្មជាលើកដំបូងចំពោះទីភ្នាក់ងារព័ត៌វៀតណាម VNA ដែលបានចុះផ្សាយអាក្រក់ពី កម្ពុជាទាក់ទង Covid-19 ហើយបានស្នើឲ្យ VNA កែតម្រូវឡើងវិញ។ ប៉ុន្តែប្រសិនបើមិនមានការកែតម្រូវទេកម្ពុជានឹងធ្វើកំណត់ទូតជូនទៅរដ្ឋាភិបាលវៀតណាមតែម្តង។
សម្តេច ហ៊ុន សែន បានលើកឡើងថា រឿងនេះប្រសិនបើប្រជាជនកម្ពុជាប្រតិកម្ម ប្រជាជនកម្ពុជាក៏អាចបិទព្រំដែនមិនឲ្យប្រជាជនវៀតណាមចូលមកកម្ពុជាផងដែរ ។ ប៉ុន្តែសម្តេចបញ្ជាក់ថា តាមពិតគណៈកម្មកាការពារសុខភាពដែលជាអង្គភាពវាយតម្លៃផលប៉ះពាល់សុខភាពវៀតណាមគេមិនបាននិយាយឈ្មោះកម្ពុជាមួយម៉ាត់ឡើយ។ប៉ុន្តែVNA បានយកឈ្មោះពីប្រទេសអឺរ៉ុបនិងកម្ពុជាផ្សាយជាភាសាវៀតណាមផង,ជាភាសាអង់គ្លេសផង ។ ដូចស្នើឲ្យVNA កែតម្រូវឡើងវិញ ៕