សមត្ថកិច្ចចាប់បុរសម្នាក់ករណីញុះញង់ពាក់ព័ន្ធ COVID-19

ភ្នំពេញ ៖ នៅថ្ងៃនេះកម្លាំងសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់មុខរបរលក់ទំនិញតាម online ពាក់ព័ន្ធករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook រឿង Covid-19។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរអ្នកលក់ទំនិញតាម Online ផង និងជាអ្នកញៀនល្បែងជល់មាន់ផងដែរ។ ជនសង្ស័យបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal»។

ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា ខ្លួនពិតជាបាននិយាយ និងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន។ បន្ទាប់ពីការសួរនាំរួចមកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តទៀត៕