សម្តេច ហ៊ុន សែន ជួបសំណេះសំណាលមន្ត្រីក្នុងខេត្តបាត់ដំបង មុនពេលប្រារព្ធពិធីបុណ្យទន្លេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញចូលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ការងារ ជូនដល់មន្ត្រីរាជការ ក្នុងខេត្តប្រមាណជា ២.៣០០នាក់។ ពីធីនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ ជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៦ នៅលើទឹកដីខេត្ត បាត់ដំបង ដែលនឹងប្រាព្ធ ឡើង នៅថ្ងៃទី១៥ ខែមីនា ស្អៃកនេះ។

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានប្រាប់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បាត់ដំបង សមាជិក សមាជិកាក្រុមការ ងារ ព្រមទាំងមន្ត្រីជាន់ខ្ពស់មន្ត្រីរាជរដ្ឋាភិបាល មួយចំនួនទៀត ក៏អញ្ជើញចូលរួមក្នុងកិច្ចសំណេះ សំណាល នេះដែរ។
ក្រៅពីនោះ មន្ត្រីរាជការក្នុងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ១០២ ព្រមទាំងនាយកសាលាបឋមសិក្សា នៅទូទាំងខេត្ត ក៏ត្រូវ បាន អញ្ជើញចូលរួមក្នុងកិច្ចសំណេះសំណាលដ៏កម្រនេះផងដែរ៕