អាជ្ញាធរសុខភាពចិន អះអាងថា គ្មានការឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយរបស់ចិន ទៀតទេ

ចិន ៖ នេះជាការប្រកាសលើកដំបូងបំផុត ចាប់តាំងពីមានជំងឺ COVID-19 ផ្ទុះឡើង កាលពីចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន។ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះ ពីបរទេសចំនួន ៣៤ករណីទៅវិញ។

គណៈកម្មការជាតិសុខាភិបាលចិន (NHC) បានប្រកាសនៅថ្ងៃទី១៩ ខែមីនា នេះថា ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងជំងឺនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ដែលក្នុងចំណោមទាំង ៣៤ករណីនេះ មាន ២១ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង៕