កម្ពុជា-វៀតណាម សម្រេច៤ចំណុច រឿងដឹកទំនិញចេញចូលប្រទេសទាំង២

ខេត្តស្វាយរៀង ៖ ក្រោយប្រកាសបិទព្រំដែនរៀងៗខ្លួន កម្ពុជា និងវៀតណាម បានសម្រេចអនុវត្តដំណោះស្រាយចំពោះមុខចំនួន ៤ចំណុចដូចខាងក្រោម ៖

១. អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ

២. អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង

៣. អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតៃន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត

៤. អនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាមចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡឺស័ក និងស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថាអ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។

ការសម្រេចខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី ដែលខាងកម្ពុជាដឹកនាំដោយលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯខាងវៀតណាម ដឹកនាំដោយអភិបាលរងខេត្តតៃនិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០៕