ភ្នំពេញ ៖ សម្ភារ:ជំនួយរបស់មហាសេដ្ឋីកំពូលរបសចិនលោក ជេក ម៉ា (Jack Ma) នឹងមកដល់កម្ពុជា នៅថ្ងៃស្អែកនេះ ដើម្បីផ្តល់ជូនក្រសួង សុខាភិបាល។ នេះបើតាមសារព័ត៌មានចិន ស៊ីស៊ីថាម ដែលបានស្រង់ប្រសាសន៏ របស់ ទូត ចិនប្រចាំនៅកម្ពុជា។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងយកជំនួយរបស់ មូលិធិជេក ម៉ា និង មូលិធិ Alibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈ ផ្សេងទៀត ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខា ភិបាល នៅថ្ងៃស្អែក។ តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនា ថា អាលីបាបាគ្រុប នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករ ណ៍ ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លា ដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ សាធារណៈរដ្ឋប្រជាមានិត្យចិន បានបញ្ជូនគ្រូ ពេទ្យជំនាញ ចំនួន៧រូប សុទ្ធសឹងជាគ្រូពេទ្យដែលបានប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូវីដ១៩ នៅ ទីក្រុងអ៊ូហានមកកាន់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាល និងចែករំលែកពីយុទ្ធសាស្ត្រដល់ គ្រូពេទ្យជួរមុខរបស់កម្ពុជា អមដោយជំនួយសម្ភារៈវេជ្ជសាស្ត្រ រហូតដល់ទៅ៤តោន។
កាលពីម្សិលម៉ិញនោះដែរ គ្រូពេទ្យជំនាញរបស់ចិនចំនួនបួននាក់បន្ថែមទៀត បានមក ដល់កម្ពុជា ដើម្បីជួយបណ្តុះបណ្តាលគ្រូពេទ្យយោធាកម្ពុជា ទប់ទល់នឹងវីរុសកូវីដ១៩។
គិតមដល់ល្ងាចថ្ងៃទី២៧ មីនានេះ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៩៨នាក់ ក្រោយពី រកឃើញទៅលើជនជាតិឥណ្ឌូនេស៊ីចំនួនពីរនាក់ទៀតកាលពី យប់ម៉ិញ។ កម្ពុជាក៏បាន ព្យាបាលអ្នកឆ្លងវីរុសថ្មី ជាសះស្បើយជាបន្តបន្ទាប់ រហូតដល់១១នាក់ហើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បានអំពាវនាវឲ្យ ជនជាតិ រួម សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស បានប្រាប់ឲ្យអាជ្ញាធរ មូលដ្ឋានបង្កើនការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវចុះចែកគ្រឿងឧបភោគ បរិភោគដល់ពលរដ្ឋ ដែលខ្វះខាតក្នុងគ្រាលំបាកមួយនេះ៕