រដ្ឋបាលខេត្តព្រះសីហនុប្រារព្ធពិធីរុក្ខទិវា និងដាំកូនឈើជាង២ពាន់ដើមក្នុងវត្ត អូរត្រេះ

ដោយ ៖ មនោរហ៍  /  ខេត្តព្រះសីហនុ ៖ កូនឈើ ៣ប្រភេទ ចំនួន ប្រមាណ ២២០០ ដើម នៅ ព្រឹក ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ នេះ ត្រូវបាន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន រួម នឹង មន្ត្រី ក្រោម ឧ វាទ នាំ យក ទៅ ធ្វើការ ដាំ ដុដាំដុះនៅក្នុងទីអារាមវត្តអូរត្រេះ ស្ថិស្ថិត ក្នុងភូមិ៦ សង្កាត់លេខ៤ក្រុង -ខេត្ត ព្រះសីហនុ ដើម្បី អបអរសាទរ ពិធី បុណ្យ រុក្ខទិវា ថ្ងៃទី ០៩ កក្កដា ដោយ ពិធី នេះ ក៏មាន ការ អញ្ជើញ ចូលរួម ផងដែរ ពី សំណាក់ ប្រជាពលរដ្ឋ លោក គ្រូ អ្នកគ្រូ និង សិស្សានុសិស្ស និងកងកម្លាំង ប្រដាប់អាវុធ គ្រប់ស្ថាប័ន ជាច្រើន កុះករ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ គ ណៈ អភិបាលខេត្ត ព្រះសីហនុ ក្នុង នាម តំណាង អោយ រដ្ឋបាល ខេត្ត បាន សំដែង នូវ មោទនភាព បំផុត ចំពោះ ការ ប្រារព្ធ ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅ ក្រុងព្រះសីហនុ ឆ្នាំនេះ ដោយ ចាត់ទុកថា ការដាំ ដើមឈើ គឺ ជា គោលការណ៍ ចំពោះមុខ សំដៅ អភិវឌ្ឍន៍ សម្រាប់ ការប្រើប្រាស់ របស់ ប្រជាពលរដ្ឋ ក្នុង ខេត្ត ព្រះសីហនុ នៅក្នុង ដំណើរការ ស្ដារ ឡើង វិញ នូវ ប្រភព ធនធាន ធម្មជាតិ ព្រៃឈើ ដែល ជា កត្តាចាំបាច់ បំផុត។

ជាមួយ គ្នា នេះ ឯកឧត្តម អភិបាល ខេត្ត ព្រះសីហនុ ក៏បាន ណែនាំ អោយ គ្រប់ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ រួមសហការ ជាមួយនឹង អាជ្ញាធរ អង្គការ ជាតិ អន្តរជាតិ និង អង្គការក្រៅរដ្ឋាភិបាល នានា រួម នឹង ប្រជាពលរដ្ឋ ទាំងអស់ អោយ រួមគ្នា ការពារ កុំ អោយ កើតមាន មានការ បំផ្លាញ ព្រៃឈើ ដោយ ខុសច្បាប់ និង បង្កើន ចលនា ការពារ និង ដាំ ដើមឈើ ឡើងវិញ គ្រប់ ទីកន្លែង ដើម្បីអោយ ព្រៃឈើ នៅ ខេត្ត ព្រះសីហនុ មាន និរន្តរភាព ប្រសើរឡើង ។

លោក នេន ចំរើន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង . មន្ត្រី ខណ្ឌ រដ្ឋបាល ព្រៃ ឈើ ខេត្ត ព្រះសីហនុ បាន បញ្ជាក់ ថា នៅ ក្នុងការ ប្រារព្ធ អបអរសាទរ ពិធីបុណ្យ រុក្ខទិវា នេះ ឆ្នាំនេះ ថ្នាក់ដឹកនាំ ខេត្ត បាន នាំ កកូនឈើ៣ ប្រភេទ សរុប ចំនួន ២២០០ ដើម ដោយ ក្នុង នោះ ក៏មាន ដើម ដើម គគីរ . ក្រញូង . និង ឈើទាល ផងដែរ យកទៅ ធ្វើ ការដាំដុះ ក្នុង បរិ វេញ វត្ត អូរត្រេះវត្ត ក្នុង ផ្ទៃដី ទំហំ ២ហិតា។ សម្រាប់ ឆ្នាំនេះ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង . មន្ត្រី ខណ្ឌ រដ្ឋបាល ព្រៃ ឈើ ខេត្ត ព្រះសីហនុ ខេត្ត ព្រះ សីហនុ បាន បណ្ដុះ កូនឈើ ចម្រុះ គ្រប់ ប្រភេទ ចំនួន ជាង៥០០០០០ដើម ក្នុង នោះ ឈើ ហូប ផ្លែ ចំនួន ជាង២០០០ ដើម ឈើ រយៈពេល វែង ៥០០០០ដើម សម្រាប់ធ្វើ ការចែក ចាយ ជូន ប្រជាពលរដ្ឋ ព្រះសង្ឃ និង ស្ថាប័ន អង្គភាព ផ្សេងៗ យកទៅ ដាំ តាម កន្លែង របស់ខ្លួន និង បាន ដាំ ជា ចំការ ចំនួន ជាង១០០ហិកតានៅក្នុងស្រុកស្ទឹងហាវនិង ស្រុកកំពង់សិលាផងដែរ៕