ឥណ្ឌូនេស៊ី ៖ ក្រុមអ្នកជួយសង្គ្រោះបាននិយាយមនុស្សយ៉ាងតិច៧នាក់បានស្លាប់នៅក្នុងហេតុការណ៍ឆេះនាវាដឹកប្រេងនៅប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃអង្គារ ខណៈអាជ្ញាធរបានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ នេះបើយោងតាមប្រភពពី CNA។
អ្នកស្លាប់ស្ថិតក្នុងចំណោមមនុស្សរាប់សិបនាក់ដែលជាប់នៅលើជណ្ដើរនៅពេលដែលនាវាបានឆាបឆេះយ៉ាងសន្ធោសន្ធៅឯកំពង់ផែសមុទ្រ Belawan នៃខេត្តស៊ូម៉ាត្រាខាងជើង។
ក្រុមអ្នកពន្លត់អគ្គិភ័យបានជិះទូកមួយផ្សេងទៀតបានប្រយុទ្ធជាមួយភ្លើងអស់ជាច្រើនម៉ោងដើម្បីពន្លត់អណ្តែតនៅលើនាវាដែលមានទង់ជាតិឥណ្ឌូនេស៊ីដែលត្រូវបានចតដើម្បីជួសជុល។ដោយឡែកមនុស្ស ២២នាក់ទៀត ក៏បានទទួលរងរបួសផងដែរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យ៉ាងណាមិញមូលហេតុនៃការផ្ទុះឆេះនាវាដឹកប្រេងនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ៕