ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយរបៀប វារៈសំខាន់ជាងគេ ដែលគណៈរដ្ឋមន្រ្តីពិនិត្យ និងពិភាក្សា គឺសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ បន្ទាប់ពីនោះគឺបញ្ហាផ្សេងៗមួយចំនួនទៀតជារបៀបវារៈទី២៕