ពង្វាងចរាចរណ៍៦០ថ្ងៃដើម្បីតភ្ជាប់ផ្នែកកណ្តាលផ្លូវក្រោមដីពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ ចំណុចការដ្ឋាន សាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ឲ្យដឹងអំពីការពង្វាងចរាចរណ៍រយៈ ពេល៦០ថ្ងៃចាប់ពីថ្ងៃទី២ខែមិថុនាដល់ថ្ងៃទី៣១កក្កដាឆ្នាំ២០២០ ដើម្បីធ្វើការសាងសង់ ភ្ជាប់ផ្នែកកណ្តាល នៃផ្លូវក្រោមដី ។

ខ្លឹមសារនៃសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការការពង្វាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនោះបានសរសេរថា៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ មេត្តាជ្រាបថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លទ្ធផលនៃការ សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចបាន ៤១% នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុង ឆ្នាំ២០២១ ខាងមុខ ។ ក្នុងខណៈពេលនេះ ដំណើរការ ការដ្ឋានឈានដល់ដំណាក់កាលសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសងខាងនៃផ្លូវក្រោមដីបានស្ថាបនារួចហើយចាំបាច់ត្រូវបិទ ចរាចរ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្តាលនៃផ្លូវ ក្រោមដី នេះ ។

ក្នុងផែនការបិទពង្វាងចរាចរណ៍នេះ មានរយៈ ពេល ៦០ ថ្ងៃ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨:០០ នាទី ព្រឹក តទៅ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០។ អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងសូមធ្វើការពង្វាងចរាចរណ៍តាមតម្រាយផ្លូវដូចខាងក្រោម ៖