ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា គិតត្រឹមព្រឹកថ្ងៃនេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​៨ និង៣០​ព្រឹក ថ្ងៃទី​១១ ខែមិថុនា​ ឆ្នាំ២០២០នេះ​ ពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ចំនួន១២៦នាក់​ដដែល ចំនួនសំរាកពេទ្យនៅ១នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១២៥នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមការផ្សាយនៅលើផេកហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

CDC បន្តថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយ ពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ កម្ពុជាបានធ្វើតេស្តចំនួន២១០៨៧ ស្មើនឹង១២៧០ ក្នុង១លាននាក់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕