ចិន ៖ គណៈកម្មការសុខាភិបាលជាតិចិន (NHC) នៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១១នាក់បន្ថែមទៀត និងគ្មានអ្នកស្លាប់ថ្មីទេកាលពីថ្ងៃពុធ។ នេះបើយោងតាមប្រភពពី CGTN។
គណៈកម្មាការក៏បានចុះបញ្ជីអ្នកជំងឺមិនបញ្ចេញរោគសញ្ញាថ្មីចំនួន៤ករណីផងដែរដែលនាំឲ្យអ្នកជំងឺមិនបញ្ចេញរោគសញ្ញាសរុប១២៩ករណីកំពុងស្ថិតក្រោមការសង្កេតពីពេទ្យ។
ចំនួនករណីឆ្លងសរុបដែលត្រូវបានបញ្ជាក់នៅលើចិនដីគោកមានចំនួន ៨៣.០៥៧ នាក់និងចំនួនអ្នកស្លាប់គឺ ៤.៦៣៤ ដដែល។ ចំណែកនៅថ្ងៃនេះដែលអាជ្ញាធរសុខាភិបាលបាននិយាយថា អ្នកជំងឺចំនួន ៤ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ ដែលបាននាំឲ្យចំនួនជាសេះស្បើយសរុបកើនដល់ ៧៨.៣៦១ នាក់៕