៤២ថ្ងៃនេះ សាលាដំបូងរាជធានី-ខេត្ត បានជម្រះរឿងក្តីព្រហ្មទណ្ឌចំនួន៣.៤៥៤ ស្មើ២៧%នៃសំណុំរឿងកកស្ទះ

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត( គ.យ.ក.ស) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជូនសាធារណ ជនឱ្យបានជ្រាបផងដែរថា យុទ្ឋនាការនេះ ត្រូវបានប្រកាសដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ នេះ គ.យ.ក.ស បានដំណើរការចំនួន៤២ថ្ងៃប៉ុណ្ណោះ ជាលទ្ធផលសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី ខេត្ត ដែលកកស្ទះចំនួន៣៤៥៤ សំណុំរឿង ស្មើនឹង២៧% នៃសំណុំរឿងកកស្ទះសរុបត្រូវបានជំនុំជម្រះរួច។ ទន្ទឹមនឹងនេះ គ.យ.ក.ស រំពឹងទុកថា សាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសនឹងបន្តការខិតខំដោះស្រាយសំណុំរឿងកកស្ទះទាំងនេះ ឱ្យបានចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០នេះ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារក្នុងយុទ្ធនាការគឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ៕

អត្ថបទ​ផ្សេងៗ​ទៀត

Apple នឹងបិទហាង៣០កន្លែងបន្ថែមទៀតនៅអាមេរិក ខណៈករណីឆ្លង COVID-19 កើនឡើងវិញ