ខេត្តព្រះសីហនុ÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង 10 និង 45 នាទីយប់ថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2020 ។
បើតាមសាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា៖ ករណីអេស្កាវ៉ាទ័រមួយគ្រឿងនេះបានបើកបរពីទិសដៅផ្លូវសេះសរក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុគ្រឿងចក្រមួយនេះ បានរេចង្កូតមកបុកជាមួយនឹងបង្គោលភ្លើងអគ្គីសនីនឹងខឿននៅកណ្តាលទ្រូងផ្លូវបណ្តោលអោយមានការខូចខាតយ៉ាងដំណំ រីឯតាកុងអ្នកបើកអេស្កាវ៉ាទ័របានបើករត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុគេឃើញគ្រឿងបង្ករហេតុ មានហូរប្រងម៉ាសុីន ពាសពេញ តាមបណ្តោយដងផ្លូវសាធារណ: ចំណែកឯអ្នកធ្វើដំណើរនៅតាមដងផ្លូវវិញមានការ ប្រុងប្រយ័ត្នជាទីបំផុតព្រោះខ្លាចរាល់ប្រេងម៉ាស៊ីនដួល ដែលជាហេតុបណ្ដាលអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទាំងអស់។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា:គ្រឿងចក្រមួយគ្រឿងនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្បាលឆាយ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់កំណើតការកើតហេតុខាងលើគ្រឿងចក្រមួយគ្រឿងនេះបានរេចង្កូតទៅបុករះ ជាមួយនឹង បង្គោលភ្លើង និង ខឿនចែកទ្រូងផ្លូវ តែសំណាងល្អមិនបង្កឲ្យមាន គ្រោះថ្នាក់ដល់ មនុស្ស ណាម្នាក់ឡើយ ចំណែក ឯអ្នកបើកបរគ្រឿងចក្រនេះ ត្រូវបានចុះរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នគ្រឿងចក្រមួយគ្រឿងនេះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិរបស់រដ្ឋ៕ ដោយ រាជ និង បញ្ញា