លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ចូលសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាអ្នកនិពន្ធសៀវភៅចំណងជើង ប្រាសាទព្រះវិហារ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនឹងបញ្ហាបេះដូង នៅវេលាម៉ោង១១ និង២៣នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមការជូនព័ត៌មានពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល៕