ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៣.២លាននាក់ ស្លាប់ជាង៥៧ម៉ឺននាក់

04 June 2020, Brazil, Manaus: View into the intensive care unit of the Gilberto Novaes Municipal Field Hospital. The field hospital was set up in a school and has 180 beds, 38 of which are intensive care beds. Photo: Lucas Silva/dpa (Photo by Lucas Silva/picture alliance via Getty Images)

 

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,២២៩,៥៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧៤,៩៨១នាក់ និងជាសះស្បើយឡើងវិញ ៧,៦៩១,៤៥១នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤៧៩,៣៧៦នាក់ ស្លាប់ចំនួន ១៣៨,២៤៧នាក់ និងជាសះស្បើយចំនួន ១,៥៤៩,៤៦៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៨៨៧,៩៥៩នាក់ ស្លាប់ចំនួន ៧២,៩២១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៩០៧,៦៤៥នាក់ ស្លាប់ ២៣,៧២៧នាក់ និងជាសះស្បើយ ៥៧២,១១២នាក់៕