ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសថា ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២០នេះ ជំងឺគ្រុនចាញ់ បានកើតឡើងនៅកម្ពុជាសរុបមាន ៤៥៤០ ករណី ដោយបានថយចុះ ៧០% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលមានដល់ទៅ ១៥.១៦៥ករណី ហើយ៦ខែមកនេះ មិនមាននរណាម្នាក់បានស្លាប់ដោយជំងឺគ្រុនចាញ់ទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺគ្រុនចាញ់នៅកម្ពុជា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០០២ បានឱ្យដឹងថា ក្នុងនោះ ជំងឺគ្រុនចាញ់ប្រភេទសន្ធិ (Plasmodium falciparum [P f) មាន ៣៨១ករណី (គឺថយចុះ ៨០% បើប្រៀបធៀបជាមួយឆ្នាំ២០១៩ ដែលមាន ១៩២០ករណី)៕