ចាប់ជនបរទេស ៣នាក់ពាក់ព័ន្ធករណីឆបោកលុយជាង ១ម៉ឺនដុល្លារតាមទូរស័ព្ទ

ភ្នំពេញ ៖ សមត្ថកិច្ច នគរបាល កាលពី ម្សិលមិញ បាន ឃាត់ខ្លួន ជនសង្ស័យ បរទេស ៣ នាក់ ពាក់ព័ន្ធ ករណី ឆបោក ( លុយ ១០,៧៥០ ដុល្លារ ) កើតឡើង នៅ ភូមិ ខ្វា សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

មន្ត្រីនគរបាល បាន ឲ្យ ដឹងថា ជនសង្ស័យ បរទេស ទាំង ៣ នាក់ នោះ រួមមាន ៖ ទី ០១ ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ នី ហ្សេ រី យ៉ា មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះជួល លេខ ០៩ ផ្លូវ លេខ ០៩ បុរី លឹម ឈាង ហាក់ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទី ០២ ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះជួល លេខ ១៦ ផ្លូវ លេខ ០៩ បុរី លឹម ឈាង ហាក់ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ទី ០៣ ឈ្មោះ មិត្ត ស្រី នី ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះជួល លេខ ១៦ ផ្លូវ លេខ ០៩ បុរី លឹម ឈាង ហាក់ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ចំណែក វត្ថុតាង ចាប់យក ៖ ១- កុំព្យូទ័រ ចំនួន ០៣ គ្រឿង ( ម៉ាក Dell ពណ៌ ទឹកខ្មៅ ចំនួន ០១ គ្រឿង និង ពណ៌ ទឹកប្រាក់ ចំនួន ០១ គ្រឿង , ម៉ាក Asus ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង ) ២- ស៊ីម កាត ( ប្រើ រួច ) មួយចំនួន , ៣/ ទូរស័ព្ទដៃ ម៉ាក សាំ សុង ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង , ៤/ ទូរស័ព្ទដៃ ម៉ាក VIVO ពណ៌ ស្លាប កំ ភេ ន ចំនួន ០១ គ្រឿង ,៥/ ទូរស័ព្ទដៃ ម៉ាក ណូគា ពណ៌ ខៀវ ចំនួន ០១ គ្រឿង , ៦- ទូរស័ព្ទដៃ ម៉ាក ណូគា ចុច ពិល ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង ,៧/ លិខិតឆ្លងដែន ចំនួន ០៤ ក្បាល ( លេខ A09043956 របស់ ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន ០១ ក្បាល , លេខ A06489995 របស់ ឈ្មោះ DIKE IFEANYI EVARISTUS ចំនួន ០១ ក្បាល , លេខ A04999241 របស់ ឈ្មោះ AMAOGANANYA MICHAEL CHUKWUDI ចំនួន ០១ ក្បាល , លេខ A07644429 របស់ ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ចំនួន ០១ គ្រឿង ) , ៨/ ឆ្នាំង សាក កុំព្យូទ័រ ចំនួន ០៣, ៩/ ម៉ូតូ ម៉ាក ឃ្លី ក ពណ៌ ក្រហម ស ពាក់ ផ្លាកលេខ ភ្នំពេញ 1AF-5376 មាន លេខ តួ និង លេខ ម៉ាស៊ីន 0023876 , ១០/ ម៉ូតូ ម៉ាក ហ្វី ណូ ពណ៌ ស ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1AF-4446 មាន លេខ តួ និង លេខ ម៉ាស៊ីន 002283 ចំនួន ០១ គ្រឿង , ១១/ ម៉ូតូ ម៉ាក ធូ ដេ ពណ៌ ស ពាក់ ផ្លាកលេខ កំពង់ស្ពឺ 1D-4761 មាន លេខ តួ និង លេខ ម៉ាស៊ីន 1051695 ចំនួន ០១ គ្រឿង ។

ប្រភពពី សមត្ថកិច្ច បា ន ឲ្យ ដឹងថា កាលពី ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ វេលា ម៉ោង ០៩ និង ៤៥ នាទី មាន គណនី ហ្វេ ស ប៊ុ ក ឈ្មោះ Favour Grace Williams ដែល ដាក់ រូប មនុស្ស ស្រី នៅលើ Profile បាន ផ្ញើ សារ ចូលមក គណនី ហ្វេ ស ប៊ុ ក របស់ ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ដែលមាន ហ្វេ ស ប៊ុ ក ឈ្មោះ Kuy Savoeurn សុំ ធ្វើការ ទំនាក់ទំនង ជាមួយ ជនរងគ្រោះ រួច ជនរងគ្រោះ ក៏បាន ផ្ញើ សារ តប ទៅវិញ ព្រោះ គិតថា គ្រាន់តែ សុំ រាប់អាន គ្នា ។

សមត្ថកិច្ច បាន បន្តថា បន្ទាប់មក ឈ្មោះ Favour Grace Williams បាន ផ្ញើ សារ អំពី ព័ត៌មាន ផ្ទាល់ខ្លួន របស់គេ ប្រាប់ ជនរងគ្រោះ ថែមទាំង បាន ផ្ញើលិខិត ឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជា ជនជាតិ អាមេរិក ធ្វើការ ជា គិលានុបដ្ឋាយិការ យោធា បម្រើ ការងារ នៅ ជំរុំ យោធា ក្នុង ក្រុង ដា ម៉ាស ប្រទេស ស៊ី រី ហើយ គណនី ហ្វេ ស ប៊ុ ក ខាងលើ បាន ផ្ញើ សារ មក ជនរងគ្រោះ ថា រូបគេ ចង់ ពិភាក្សា អ្វីមួយ ដែល សំខាន់ ជាមួយ ជនរងគ្រោះ គឺថា រូបគេ រើស បាន ប្រអប់ មួយ នៅក្រោម ដើមឈើ ដែល នៅក្នុង ប្រអប់ នោះ មាន ទឹកប្រាក់ យ៉ាងច្រើន ទៅដល់ ៣.៥ លាន ដុល្លារ អាមេរិក ហើយ រូបគេ ចង់យក លុយ នោះមក វិនិយោគ នៅក្នុង ប្រទេស កម្ពុជា ។

ប្រភព ដដែល បញ្ជាក់ ឲ្យ ដឹង ទៀតថា តាមរយៈ សារ នោះ គឺ ចង់ឱ្យ ជនរងគ្រោះ អ្នក ទទូ លុយ នោះ នៅ ក្រុមហ៊ុន អាកាសចរណ៍ ប៉ុន្តែ ឱ្យ ជនរងគ្រោះ ផ្ញើ អាសយដ្ឋាន របស់ ជនរ ង គ្រោះ ទៅ រូបគេ សិន រួច ជនរងគ្រោះ ក៏បាន ផ្ញើ អាសយដ្ឋាន ទៅឱ្យគេ ហើយ គណនី ហ្វេ ស ប៊ុ ក ខាងលើ បាន ផ្ញើ កញ្ចប់ អីវ៉ាន់ និង វិក្កយបត្រ ផ្ញើ អីវ៉ាន់ តាម ក្រុមហ៊ុន ដឹក ជញ្ជូន មកឱ្យ ជនរងគ្រោះ បានឃើញ ជាមុនសិន ។ បន្ទាប់មក នៅ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ០៨ និង ០០ នាទី ព្រឹក ជនរងគ្រោះ កំពុងតែ នៅ ខេត្តកំពត ស្រាប់ តែមាន បុគ្គលិក ក្រុមហ៊ុន ដឹកជញ្ជូន អីវ៉ាន់ មិន ស្គាល់ឈ្មោះ ភេទ ប្រុស បាន ប្រើ លេខ ទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទ ចូល លេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ ជនរងគ្រោះ ប្រាប់ថា អីវ៉ាន់រ បស់បង មកដល់ ហើយ សូម បង ចាំ ទទួល អីវ៉ាន់ មួយសន្ទុះ បុគ្គលិក ក្រុមហ៊ុន ដឹកជញ្ជូន ខាងលើ ក៏បាន ប្រើ លេខ ទូរស័ព្ទ លេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក លេខ ទូរស័ព្ទ ជនរងគ្រោះ ម្តងទៀត ប្រាប់ថា អីវ៉ាន់ ដែល ផ្ញើមក នោះ ត្រូវ បង់ពន្ធ ចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យ ជនរងគ្រោះ ផ្ញើ លុយ ទៅឱ្យ រូបគេ រួច ជនរងគ្រោះ ក៏បាន ផ្ញើ លុយ ចំនួន ៧៥០ ដុល្លារ អាមេរិក នោះ ទៅតាម ភ្នាក់ងារ វី ង នៅ ខេត្តកំពត ៕