កុងត្រូល ជជុះ របស់ជនជាតិចិន ត្រូវបាន ប្រជាពលរដ្ឋខ្មែរវាយកំទេច ចោលខណ:ចិន បិទផ្លូវពុំឲ្យគាត់ឆ្លងកាត់ទៅលំនៅដ្ឋាន


ដោយ ៖ HN /  ខេត្តព្រះសីហនុ ៖  តាមសេចក្តីរាយការណ៍ពីពលរដ្ឋ ធ្វើដំណើរនិងប្រកបរបររកស៊ីចិញ្ចឹមជីវិត ក្នុងបរិវេណ ឧទ្យានជាតិរាម មានទីតាំងក្នុងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរដ្ឋាភិបាល វិនិយោគឲ្យក្រុមហ៊ុនយិះជៀ។ របស់ចិន ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៩ ។

ប្រភពដដែលបានបន្តថា: ប្រជាពលរដ្ឋរស់នៅទីនោះ មានគ្នីគ្នាច្រើននាក់ បានសម្រេចចិត្ត វាយកំទេច កុងត្រូល ជជុះ របស់ក្រុមហ៊ុននោះចោលព្រោះកុងត្រូលនោះបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់ឬចូលបរិវេណនៅក្នុងដីរបស់ក្រុមហ៊ុនដែលពលរដ្ឋទាំងនោះតែងតែប្រកបមុខរបរចិញ្ចឹមជីវិតនៅទីកន្លែងនោះជាយូរឆ្នាំណាស់មកហើយ។តាំងពីតំបន់នោះរាជរដ្ឋាភិបាលមិនទាន់វិនិយោគឲ្យជនជាតិចិនមកម្ល៉េះ។

ប្រភពខាងលើបន្ថែមទៀតថា មូលហេតុអត់ទ្រាំនិងការពិបាកឆ្លងកាត់ចេញចូល ប្រកបរបរតាមច្រកផ្លូវលំក្រួសក្រហមរបស់ក្រុមហ៊ុននោះពេក ។

សូមបញ្ជាក់ផងដែរថា៖ កុងត្រូលរបស់ក្រុមហ៊ុន ចិនឈ្មោះ យិះជៀនេះ ទើបនិងសាងសង់ ដាក់ នាដើមខែមិថុនាបន្ទាប់ពីក្រុមហ៊ុនយកគ្រឿងចក្រមកកាយកាត់ផ្តាច់ផ្លូវ មិនឲ្យពលរដ្ឋបានធ្វើដំណើរឆ្លងកាត់កាលពីដើមខែកក្កដានេះ។ហើយប្រជាពលរដ្ឋទាំងអស់បានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរមូលដ្ឋានដើម្បីឲ្យមានការដោះស្រាយប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានគឺមានការយឺតយ៉ាវ ពេកទើបប្រជាពលរដ្ឋទាំងអស់បង្ខំចិត្តវាយកម្ទេច កុងត្រូលជជុះ នេះចោលតែម្ដង៕