ក្រោយពីមានផ្ទុះកំហឹងវាយកម្ទេច កុងត្រូល របស់ជនជាតិចិនចោល សមត្ថកិច្ចចម្រុះបាន ចុះ ទៅឃាត់ខ្លួន​ពលរដ្ឋ​ ៤នាក់ ពពាក់ព័ន្ធក្នុងព្រឹត្តិការនេះ

ខេត្តព្រះសីហនុ៖ មានពលរដ្ឋច្រើននាក់នាំគ្នាតវ៉ាដោយហិង្សា រុះរើរបាំង(រោងកុងត្រូល)ដែលក្រុមហ៊ុន យិះ ជៀ របស់ចិន ដាក់បិទនៅតាមផ្លូវចូលទៅកាន់ឆ្នេរកោះសំពោចក្នុងឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាកន្លែងដែលក្រុមហ៊ុនចិនទទួលសិទ្ធិវិនិយោគនៅតំបន់នោះ ហើយ​ក៏​បង្ក​ឲ្យ​ជនជាតិ​ចិន​ម្នាក់​រងរបួស​ស្រាល​ផងដែរ​។


ហេតុការណ៍​នេះ​កើតឡើង​កាលពីរសៀលថ្ងៃទី១៧ កក្កដា ២០១៩ ម្សិលមិញនេះ ដែលក្នុងហេតុការណ៍នេះមានសេចក្តីរាយការណ៍ជាបឋមមកថា មានបុរសជនជាតិចិនម្នាក់បានរងរបួស ហើយមានពលរដ្ឋមួយចំនួនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីសាកសួរ ក្រោយពេលដែលអជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍និងទប់ស្កាត់ការពារមិនអោយមានអំពើហឹង្សាធ្ងន់ធ្ងរបន្ថែមទៀត ប៉ះពាល់ដល់ផ្លូវច្បាប់ និងបានបន្តការដោះស្រាយតាមនិតិវិធី។

sdr

បើតាមប្រភពពីមន្ត្រីមូលដ្ឋានឃុំរាមស្រុកព្រៃនប់ថ្លែងថា ករណីពលរដ្ឋផ្ទុះការតវ៉ាឈានដល់មានការរុះរើរបាំងកុងត្រូលនេះ ដោយសារពលរដ្ឋមានកំហឹងជាមួយខាងក្រុមហ៊ុនចិនយិះ ជៀ ដែលដាក់របាំងកុងត្រូលបង្កផលពិបាកដល់ពលរដ្ឋដែលមានលំនៅដ្ឋានប៉ែកខាងក្នុង ពេលចេញចូលផ្ទះម្តងៗ និងថាកន្លងមកប្រជាពលរដ្ឋបានស្នើសុំអោយក្រុមហ៊ុនបើកផ្លូវអោយពួកគាត់ងាយស្រួលធ្វើដំណើរតាមសម្រួលដែរ ប៉ុន្តែគ្មានដំណោះស្រាយ។

ចំពោះពលរដ្ឋពាក់ពន្ធ័ចំនួន៤រូបដែលសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នក្រោយផ្ទុះហឹង្សានេះរួមមាន៖
ទី១.ឈ្មោះ រឿង វិស័យ ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិកណ្តាលទួល ឃុំដើមចារ ស្រុកកំពង់ត្រាច ខេត្តកំពត។
ទី២.ឈ្មោះ ហ៊ុយ យ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី៣.ឈ្មោះ កែវ សឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វើស្រែ មានទំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ទី៤.ឈ្មោះ ឈឹម គឹមយូន ភេទ ប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គេនៅ​មិនទាន់​ដឹងថាវាសនា​ពលរដ្ឋ​ទាំង៤នាក់នោះ​យ៉ាងណា​នោះឡើយ​​។ បើ​តាម​ប្រសាសន៍​​លោក​ ស​ កក្កដា​ អភិបាល​ស្រុក​ព្រៃ​នប់​ បាបានបញ្ជាក់ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​គឺ​ សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ​តាមនិតិវិធីនៅឡើយ​រហូត​មកដល់​យប់​ម៉ោង​ ៨ ថ្ងៃទី​ ១៧ ខែ​កក្កដា​។

ជុំវិញនិង​រឿង​នេះ​យើងមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ រវាងពលរដ្ឋអ្នកធ្វើដំណើរដែលរងផលប៉ះពាល់ឡើយ ដោយពលរដ្ឋកំពុងតែរង់ចាំមើលចំណាប់ការរបស់អាជ្ញាធរ​ស្រុក​និងដោះស្រាយ​ជូន​ពលរដ្ឋ​ពាក់ព័ន្ធរឿង​កុងត្រូល​នេះនៅឡើយទេ៕ដោយHN