វ៉ាស៊ីនតោន ៖ ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនអាមេរិកជាង៦០ភាគរយជឿទុកចិត្តលោក Anthony Fauci ជាជាងប្រធានាធិបតីលោក Donald Trump ទាក់ទិននឹងការដោះស្រាយវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ការស្ទង់មតិពីសកលវិទ្យាល័យ Quinnipiac បានបង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក ៦៧% មិនទុកចិត្តព័ត៌មានអំពី COVID-19 ដែលត្រូវបានប្រកាសដោយលោក Trump នោះឡើយ ហើយមានតែ ៣០%ប៉ុណ្ណោះដែលជឿជាក់ប្រធានាធិបតីរបស់ខ្លួន។
ការស្ទង់មតិនេះ ត្រូវបានគេមើលឃើញថា បានកើតមានឡើងចំពេលដែលសេតវិមាន កំពុងព្យាយាមរារាំងលោក Fauci មិនឲ្យកាន់តែតួនាទីនេះតទៅទៀត ព្រោះតែលោកតែងមានគំនិត មិនស្របគ្នាជាមួយលោកប្រធានាធិបតី ត្រាំ និងមន្ត្រីសេតវិមានមួយចំនួនទៀត៕