ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក ជា សុផារ៉ា ប្រធានគណៈកម្មការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា មានវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សមាជិកគណៈកម្មការ គ.អ.ឆ.ក ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងស្ថាបនាផ្លូវទាំង៣៤ ខ្សែនៅខេត្តព្រះសីហនុជាថ្មីទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានអោយដឹងថាគិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ការចាក់បេតុងបានសម្រេចលទ្ធផលបាន ៩៩,៩២% ការដាក់លូបានសម្រេចបានលទ្ធផល១០០% រៀបខឿនថ្មក្រានីត បាន៥៩,៩៩% រៀបកម្រាលថ្មក្រានីតបាន៤,៤៨%៕