ពលរដ្ឋក្រីក្រកម្រិត១ចំនួន៧៣គ្រួសារនៅឃុំរាមបានទទួលអំណោយពីក្រុមការងារចុះជួយស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូ រាជរដ្ឋាភិបាល និង ជាប្រធាន អគ្គនាយក កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ លោក ឧត្តម សេនីយ៍ទោ អ៊ុកសីហាមេបញ្ជាការ កងទ័ពជើងទឹក មូលដ្ឋាន សមុទ្ររាម លោកឧកញ៉ា ហេង សុវណ្ណា បានដឹកនាំក្រុមការងារ នាំអំណោយមនុស្សធម៌យកចែកជូន ដល់ជនងាយរងគ្រោះ ចាស់ជរា និង ជនពិការ មានជីវភាពក្រីក្រលំបាក ចំនួន ៧៣ គ្រួសារ មកពីភូមិ ចំនួន៤ គឺ៖ ភូមិ រាម ភូមិស្មាច់ដែង ភូមិថ្មធំ និង ភូមិ អុង ស្ថិតក្នុងឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល និង ជា ប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង ៧៣ គ្រួសារ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាកទីនោះ គឺមានសម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែមានការនឹករឭក បារម្ភអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូន គ្រួសារក្រីក្រ ប្រភេទ ក្រ១ ទាំង ៧៣គ្រួសារ នោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០គីឡូក្រាម សារ៉ុង១ និង ថវិកា ចំនួន១០ម៉ឺនរៀល។

ជាមួយគ្នានេះ ដែរ លោក ឧកញ៉ា ហេង សុវណ្ណា ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃនប់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម ជៀម ហ៊ីប ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង និងជាប្រធានក្រុមការងារកណ្ដាលថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានចុះជួយស្រុកព្រៃនប់ និង លោក ស្រី ហ៊ួត ស៊ីថា បានឧបត្ថមសំលៀកបំពាក់ ប្រជាការពារ ឃុំរាម ចំនួន ២៥ កំផ្លេ មួក ចំនួន ២៥ មួក និង ថវិកា ចំនួន៤០០០០រៀល លើសពីនេះ លោក ឧកញ៉ា ហេង សុវណ្ណា បានផ្តល់ កំព្យូទ័រ យួរដៃមួយ គ្រឿង សំរាប់ ជូន អង្គភាព កងទ័ព ជើងទឹក មូលដ្ឋានរាម ផងដែរ ។ ថវិកា ដែលលោកឧកញ៉ា ហេង សុវណ្ណា បានចំណាយ ទៅ លើការ ទិញសំលៀកបំពាក់និងមួក ជូនប្រជាការពារ រួមទាំងថវិកា ៤ ម៉ឺន រៀល បន្ថែមពីលើអំណោយទាំងនេះគឺជាថវិកាផ្ទាល់របស់ លោក ឧកញ៉ា។

នេះគឺជា សកម្មភាព ជួយ ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតនៅក្នុងមូលដ្ឋាន ក្នុងស្រុកព្រៃនប់ ហើយជាពិសេសសកម្មភាពទាំង អស់ ដែល លោក ឧកញ៉ាកំពុង តែចែករំលែកនៅពេលនេះ គឺអាចជួយទៅដល់រដ្ឋា ភិបាល ក៏ដូចជាសង្គម ជាតិផងដែរ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅលើពិភព លោក។

ឯកឧត្តម លូ គឹមឈន់ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យ ដោយ លាងដៃ និង សាប៊ូ ឬ ទឹក អាល់កុល និង ពាក់ម៉ាស់ ជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះនោះទេ មិនត្រូវចេញទៅក្រៅ បើមិនមានការចាំបាច់ខ្លាំង បន្តនៅផ្ទះរៀងៗខ្លួន ចំណែកពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរ មូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជំងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងអាចឱ្យយើងស្លាប់បាន៕ ដោយ ៖ រាជ បញ្ញា