ខេត្តបន្ទាយមានជ័យ ៖ លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារសមាគមមូលនិធិ វ៉ាយអិលភីបានចុះពិនិត្យ តាមបណ្តាកសិដ្ឋាន ដាំបន្លែ និងចិញ្ចឹមសត្វនៅឃុំចំណោម និងឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០។
លោកគឹងវណ្ណះបានមានប្រសាសន៍ទៅកាន់កសិករថាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានផ្តល់ទុនជូនប្រជាកសិករខ្ចីដោយគ្មានការប្រាក់ផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែនិងចិញ្ចឹមសត្វមានចំណូលដើម្បីលើកកំពស់ជីវភាពគ្រួសារ។
ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខនិងកន្លែងចិញ្ចឹមសត្វនោះលោកគឹងវណ្ណះបានធ្វើការអប់រំអំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណគ្រួសារ និងជាលក្ខណះទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយ ក្រៅពី ការ ផ្គត់ផ្គង់ ក្នុង គ្រួសារ បន្លែ ធម្មជាតិ ទាំងនេះ អាច នាំ យក ទៅ លក់ នៅ លើ ទីផ្សារ ក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះថា បន្លែ ទាំងនេះ គ្មាន ជាតិគីមី ដែល មិន ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ សុខភាព អ្នក ហូប និង ម្យ៉ាងទៀត ជួយ កាត់បន្ថយ ការ នាំចូល បន្លែ ពី ប្រទេសជិតខាងផងដែរ។
លោកគឹងវណ្ណះបានបញ្ជាក់ឲ្យដឹងទៀតថា ការងារ ដាំ ដុះ នេះ អាច ជា មុខរបរ រួមផ្សំ មួយ នៅ ពេល ទំនេរ ពី ការងារ បង្ក បង្កើន ផល ស្រូវ ក្រុម គ្រួសារ នី មួយៗ ក្រៅពី ការងារ បង្កបង្កើនផល ស្រូវ ដើម្បី បង្កើន ជីវភាព គ្រួសារ ហើយ សង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែ ផុលផុស នា ពេល ខាង មុខ។
លោកគឹងវណ្ណះក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទុកដាក់ក្នុងការដាំដុះបន្លែជាលក្ខណះគ្រួសារបន្ថែមទៀត ប្រសិនបើ មានការ ខ្វះខាត នូវ លក្ខណ បច្ចេកទេស ដាំ ដុះ ណាមួយ មន្ត្រី កសិកម្ម និង ជួយ ជា ប្រឹក្សា ផ្តល់ យោបល់ បន្ថែម អំពី លក្ខណៈ ដាំ ដុះ តាម បច្ចេកទេស ថ្មី ទទួល បាន ផល ច្រើនគ្មាន ជាតិគីមី។
លោកគឹង វណ្ណះ បាន ឲ្យ ដឹង បន្តថា ក្រៅពី ផ្តល់ ពូជ បន្លែ លោកតែងតែ ផ្តល់ ប្រឹក្សា អំពី របៀប ដាំ ដុះ របស់ ប្រជាពលរដ្ឋ នូវ បច្ចេកទេស ថ្មីៗ ដល់ ពួកគាត់ កាន់ តែ មាន ភាព ងាយ ស្រួល ហើយ មកដល់ សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តបានងាកមកដាំបន្លែជា លក្ខណ គ្រួសារ នៅ តាម ភូមិ ឃុំ ហើយ ទទួល បាន ផល គួរ ឲ្យ កត់សំគាល់ ផង ដែរ៕