ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសតាមសេចក្តីសម្រេចរបស់សាលាដំបូង ខេត្តព្រះសីហនុ ខេត្តកំពត និង ខេត្តកោះកុង ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន,ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ជៀម ហ៊ីម, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ម៉ក់ ជីតូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំង ព្រះសង្ស ប្រជាពលរដ្ឋ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត និង តំណាងរដ្ឋបាល ខេត្តទាំង៣គឺ៖ ខេត្តព្រះសីហនុ , ខេត្ត កោះកុង និង ខេត្តកំពត រួមជាមួយនិងប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ , ខេត្ត កោះកុង និង ខេត្តកំពត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ ស.ស.យ.ក និងប្រជាពលរដ្ឋ សរុបជាង ៦០០ នាក់។
យោងតាមរបាយការណ៍របស់លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និង ជាតំណាងសាលាដំបូងទាំង៣ខេត្ត ផ្សេងទៀតបានលើកឡើងថា៖ បរិមាណគ្រឿងញៀន ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានក្រុមឧក្រិដ្ឋជន បានយកធ្វើជាអាជីវកម្ម ជំនួញ របស់ខ្លួនដើម្បីស្វែងរក ប្រភពចំណូល ដោយ ជា ពង្វក់ស្មារតីមនុស្ស អូសទាញ ដល់ ជនស្លូតត្រង់ ជាពិសេស ក្នុងស្រទាប់យុវវ័យ ឱ្យហ៊ានប្រព្រឹត្ត ហ៊ា សាកល្បង គ្រឿងញៀនដែលត្រូវបានធ្វើការដុតបំផ្លាញចោល នាពេលនេះ តាមរយៈ អំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូស ដុតកំទេចចោលនូវវត្ថុតាងគ្រឿងញៀន ដែលត្រូវបានរឹបអូសយកមកបំផ្លាញចោល របស់សាលាដំបូង និង អយ្យការអមសាលាដំបូងទាំង៣ខេត្ត ត្រូវបានដកហូតរចេញពីសំណុំរឿងព្រហ្មទណ្ឌ មានសារធាតុញៀនសរុបដូចជា៖1. មេតំហ្វេតាមីន ម៉ាទឹកកក ( ICE) ចំនួន ២៣.៣ ៥៥.៣ ក្រាម ( ថ្នាំសុទ្ធ )2.ម តំ ញ ៖ (WY)ចំនួន ២៧,៥២២,៥៤ ក្រាម ( ថ្នាំសុទ្ធ ) និងចំនួន ១,២ ៩ គ្រាប់. ប្រភេខកតតាមីនចំរុះចំនួន ៦ ៤៧,៦៧ ក្រាម ( ថ្នាំសុទ្ធ)
4, ប្រភេទអ៊ុចស្តាស៊ីនរចំនួន ១ ៨៧៥, ១១ ក្រាម (ថ្នាំសុទ្ធ)5. ប្រភេទ (MMA ២ពណ៍ ។ ចំនួន ១,៦៨,១ក្រាប ( ថ្នាំសុទ្ធ)
6. កញ្ចាបារី និង ថ្នាំបន្ទះចំនួន ៩៨, ក្រាម ( ថ្វី)សរុបថ្នាំញៀនដែលត្រូវបានដកហូតយកមកបំផ្លាញចោលទាំងប្រាំមួយប្រភេទក្នុងឱកាសពេលនេះ មានទម្ងន់សរុបចំនួន ៥៣,៥០៧,២៨ ក្រាម និងចំន ១,២០៩ គ្រាប់ (មួយពាន់ពីររយប្រាំបួខគ្រាប់)។
ថ្នាំញៀនទាំងអស់ត្រូវបានធ្វើការដឹកហូតតាមរយៈ អំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូស បំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមកំណត់ហេតុស្តីពី ការ កកញ្ចប់សំណាក គ្រឿង ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់អយ្យការ អមសាលាដំបូងខេត្ត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនបានមានប្រសាសន៍ថា ការដុតបំផ្លាញចោល គ្រឿងញៀន នៅពេលនេះ ក្រោមប្រធាបទ ការយល់ដឹងច្បាស់លាស់ នាំអោយការថែទាំមានប្រសិទ្ធភាព និង ពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ ទៅលើ «ការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀននាពេលនេះ មិនត្រឹមតែដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ តែការដុតបំផ្លាញគ្រឿងញៀននេះ គឺជាការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងក៏ជានិមិត្តរូបនៃការចូលរួមប្រកបដោយឆន្ទៈមោះមុត និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ស្ថាប័នតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធដទៃទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តនូវផែនការ និងកម្មវិធីនយោបាយពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាគ្រឿងញៀន ជាពិសេសគឺការអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់»។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីនគរបាលយុតិ្តធម៌បស់ខេត្តទាំង៣ ក៏ដូចជាស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជោគជ័យបន្ថែមទៀត សម្រាប់បម្រើជាឧត្តមប្រយោជន៍របស់សង្គមជាតិយើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកទ្បើងអំពីផលវិបាកធ្ងន់ធ្ងរនៃគ្រឿងញៀន ក្នុងការបំផ្លាញ ក៏ដូចជាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះ បុគ្គលផ្ទាល់ខ្លួនគ្រប់រូប ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ហើយ ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆំាងគ្រឿងញៀន ត្រូវការជាចាំបាច់មិនអាចខ្វះបាននូវការចូលរួមពីគ្រប់ស្ថាបន័អនុវត្តច្បាប់ពាក់ព័ន្ធ វិស័យឯកជន និងបណ្តាញសារព័ត៌មាន ជាពិសេសត្រូវផ្តើមចេញពីខ្លួនយើងម្នាក់ៗ ពីគ្រួសារ និងពីសហគមន៍ទាំងមូល ដែលត្រូវនិយាយថា “ទេ” ចំពោះគ្រឿងញៀន។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការប្រយុទ្ធប្រឆំាងគ្រឿងញៀនខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ និងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយមកដល់បច្ចុប្បន្ន យុទ្ធនាការដ៏មានសារៈសំខាន់នេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ បានចំនួន៥លើរួចមកហើយផងដែរ៕ដោយមនោរាហ៍ត្តព្រះសីហនុ៕