ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ (ស្រីម្នាក់) បានស្លាប់ របួសធ្ងន់៧នាក់ (ស្រី២នាក់) និងរបួសស្រាល១នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក៕