ប្រជាពលរដ្ឋនិងអាជីវករនៅផ្សារវាលរេញស្រុកព្រៃនប់ស្នើឲ្យអាជ្ញាធរស្តារ ប្រព័ន្ធលូ ប្រឡាយបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និង អាជីវករជាច្រើននាក់ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យនិងមានវិធានការស្តារប្រព័ន្ធលូបង្ហូទឹក នៅជិតប្រជុំផ្សារវាលរេញ
នៅចំនុចចាប់ពីជិតស្នាក់ការគណបក្យស្រុក មកទល់និងមុខសាលាស្រុកជិតសួនច្បាររង្វង់មូល ដែលក្នុងរយៈពេលនេះទឹកបាននៅដក់ជោជាំជាប្រចាំ បន្ទាប់ពីភ្លៀងរួចមិនថាភ្លៀងតិច រឺ ច្រើនតែងតែមានទឹកដក់ជាំពេញចិញ្ចើមផ្លូវមុខផ្ទះដែលធ្វើអោយបះពាល់ដល់មុខរបរប្រចាំថ្ងៃ និងបាត់បង់សោភ័ណ្ឌភាពសណ្តាប់ធ្នាប់សាធារណៈ ។

 

តាមរយៈនេះពលរដ្ឋ និងអាជីវករទាំងអស់ សង្ឈឹមថាខាងអាជ្ញាធរលោកនិងពិនិត្យនិងមានវិធានការស្តារនៅតាមប្រព័ន្ធលូបង្ហូរទឹកត្រង់ចំនុចនោះដែលបានស្ទះបណ្តាលអោយទឹកជន់លិចខាងលើនេះ ។

គួរបញ្ចាក់ផងដែរ ចំនុចនេះទឹកមានការដក់ជោគជាំមានរយៈពេលយូនៅលើខាងចិញ្ចើមផ្លូវជាតិ បន្ទាប់ភ្លៀងរួច ខុសពីដំបន់ក្បែនោះ ដែលក្រោយពីភ្លៀងធ្លាក់រយៈពេលខ្លីទឹកហូរទៅអស់ ហើយចំនុចទឹកដក់នោះបង្កើតអោយមានភួគជ្រាំនៅមុខផ្ទះពលរដ្ឋរហូតមានការអ៊ូរទាំពីពលរដ្ឋទៅលើអាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្ថាប័ណ្ណជំនាញ ដែលមិនមានវិធានការរំដោះទឹកជោជន់ដក់ជាប់នៅលើផ្លីវសាធារណៈចំនុចខាងលើនេះ ស្របពេលដែល ដំបន់ប្រជុំវាលរេញទាំងមូលកំពុងត្រូវបានគេសង្កេតឃើញថា សណ្តាប់ធ្នាប់មានភាពល្អប្រសើរ៕ដោយHN