ករណីជនជាតិចិន ប៉ងលោតសម្លាប់ខ្លួន ពីលើអគារកាស៊ីណូ ប៊ីវីន នាក្រុងព្រះសីហនុ សង្ស័យចាញ់ល្បែង

ខេត្តព្រះសីហនុ : អ្នកធ្វើដំណើរនៅលើ វិថីឯករាជ្យមានការភ្ញាក់ផ្អើលដោយសារមានករណីជនជាតិចិន វ័យជាង 20 ឆ្នាំ ម្នាក់បាន ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើកាស៊ីណូ ប៊ីវីន តែមិនបានសម្រេច ។ ករណីនេះសង្ស័យថា ចាញ់ល្បែង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង 6 និង 45 នាទីយប់ថ្ងៃទី 18 ខែកក្កដាឆ្នាំ 2019។នៅត្រង់ចំណុចអតីត កែងតុលាការចាស់ ស្ថិតនៅក្នុងភូមិ 2 សង្កាត់ 4 ក្រុង -ខេត្តព្រះសីហនុ។ ដែលមានកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ននិងក្រុមអ្នកជួយសង្គ្រោះ 711 ដែលប្រចាំការនៅក្រុង-ខេត្តព្រះសីហនុ ជាច្រើននាក់កំពុង ជួយសង្គ្រោះ បុរសម្នាក់ នេះ ឲ្យរួចផុតពីការប៉ុនប៉ង លោតសម្លាប់ខ្លួន ប៉ុន្តែ មិនបានសម្រេច។
តាមការឲ្យដឹង ពីបុគ្គលិក កាស៊ីណូឈ្មោះ ប៊ី វីន ជាច្រើននាក់បាន ឲ្យដឹងថា ករណីបុរសជនជាតិចិនវ័យ ជាង 20ឆ្នាំរូប បានចូលមកលេងល្បែង ក្នុងកាស៊ីណូ ប៊ីនវីន នេះ តាំងពីព្រលឹម រហូតដល់ព្រលប់ ដោយសារតែការលេងរបស់ខ្លួន កាន់តែចាញ់លុយច្រើនពេក ហើយលង់ខ្លួនមិនអាចរកប្រាក់ដែលចាញ់ល្បែងនៅក្នុងកាស៊ីណូនេះមកវិញក៏សម្រេចចិត្តប៉ុនប៉ង លោតសំលាប់ខ្លួនពីលើអាគារដែលមានកំពស់ 10 ជាន់ តែការដែលប៉ុនប៉ងលោតនោះគឺត្រឹមតែកម្ពស់ 5 ជាន់ប៉ុណ្ណោះតែមិនបានសម្រេច ដោយសារត្រូវបានបុរស និងស្ត្រី ជនជាតិចិនដូចគ្នាពួកគេទាំងអស់ព្យាយាមនិយាយលួងលោម បុរសរូបនោះអស់រយៈពេលជិត១ម៉ោងទើបជនរងគ្រោះម្នាក់នេះ ព្រមចុះពីលើបង្អួចនៃអគារជាន់ទី 5 ហើយដើរចូលមកក្នុងបន្ទប់វិញ។

ក្រោយពីលួងលោមបុរសជនជាតិចិនម្នាក់នេះបានហើយត្រូវបានជនជាតិចិនដូចគ្នាចាប់ក្រៀកនឹងនាំមកដាក់រថយន្តសង្គ្រោះរបស់ក្រុមសង្គ្រោះលេខ 711 បើកចេញទៅបាត់។
គួរបញ្ជាក់ ផងដែរ ថាការងារដឹកជនជាតិចិនដែលប៉ុនប៉ងលោតសម្លាប់ខ្លួនមិនបានសម្រេចម្នាក់នេះទៅសួរនាំនៅបញ្ជាការដ្ឋាននោះឥឡូវនេះបុរសជនជាតិចិននោះត្រូវបានកម្លាំងសមត្ថកិច្ចឲ្យស្នាក់នៅក្នុងបញ្ជាការដ្ឋាននោះចំនួនមួយយប់ផងដែរ៕