ខេត្តព្រះសីហនុ៖ សាកសព មន្ត្រីនគរបាលម្នាក់បានដេកស្លាប់ខាងមុខរថយន្ត នៅក្នុងដៃមានកាន់អាវុធខ្លីទំនើបមួយដើមនិងមានស្លាកស្នាមឈាមហូរចេញពីក្បាល។
ហេតុការណ៍ខាងលើបានកើតឡើង នៅវេលាម៉ោង6.50នាទីព្រឹកថ្ងៃទី21 ខែកក្កដាឆ្នាំ2019 ខណៈដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមថិរៈវិថីសម្តេចហ៊ុនសែនមកដល់ចំណុចព្រំប្រទល់ក្រុងព្រះសីហនុនិងស្រុកស្ទឹងហាវ (ជិតឆ្នេរព្រែកត្រែង)ក្នុងភូមិ០៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សៅគីរី ឋានន្តរសក្តិវរៈសេនីយ៍ត្រី ភេទប្រុស អាយុ៤២ ឆ្នាំ ជាមន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។ បច្ចុប្បន្នមានទីលំនៅផ្ទះលេខT6 សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជុំហ៊ានតំបូងបានសនកនិដ្ឋានថា ការស្លាប់របស់ជនរងគ្រោះខាងលើបានធ្វើអត្តឃាដដោយខ្លួនឯង។ជនរងគ្រោះខាងលើជិះរថយន្តម៉ាកLEXUS RX300 ពណ៏ខ្មៅពាក់ ស្លាកលេខ PP-2AB 8029 ។ក្រោយពិនិត្យរួចសាកសពជនរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ដោយHN