មនុស្ស ៧ នាក់ ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុ ហៅ សាកសួរ ពាក់ព័ន្ធទៅនឹង ការប្រព្រឹត្ត ឲ្យ មានបទ ល្មើស ជាអាទិ៍

ដោយ NNS/ ខេត្តព្រះហនុ៖ បើតាមការបង្ហើបឲ្យដឹងពីមន្ត្រីការិយាល័យជុំនាញព្រហ្មទ័ណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហើបឲ្យដឹងថា បុរស០២នាក់ជាប់ចោទពីបទញុះញង់បង្កើតឲ្យមានបទឧក្រិដ្ឋជាអាទិ៍ គឺ លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យនិងលោក កែវ រតនា ចាងហ្វាងកាសែត( T.N) និងជនសង្ស័យ មានស្រី ប្រុស ចំនួន០៥នាក់ផ្សេងទៀតដែលជាប់ចោទពីបទល្មើស (ហឹង្សាលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត )ត្រូវបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តព្រះសីហនុនៅវេលាម៉ោង២ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៩ នេះដើម្បីបន្តនិតិវិធីច្បាប់៕