ភ្នំពេញ ៖ លោក សាន្ដ ប៊ុនធឿន ចាងហ្វាងកាសែតសំឡេងស្នេហាជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ បានផ្ញើលិខិតសុំទោសជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយលើកឡើងពីកំហុសឆ្គងរបស់ខ្លួនដែលបាន Live វីដេអូ ចោទប្រកាន់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ពាក់ព័ន្ធការចាប់ខ្លួនអ្នកកាសែត និងមនុស្ស សរុប៧នាក់ រឿងដីធ្លី។
ក្នុងលិខិតសុំទោសរបស់លោក សាន្ដ ប៊ុនធឿន បានទទួលស្គាល់ថា ខ្លួនមិនសូវយល់ច្បាស់អំពីការអនុវត្តច្បាប់ របស់កងកម្លាំងប្រដាប់អាវុធ និងបានលើកឡើងថា «ខ្ញុំបាទ មានកិត្តិយសូមជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា មេត្តាជ្រាបថា ដោយមិនសូវយល់ច្បាស់អំពីការអនុវត្តច្បាប់ របស់កងកម្លាំងប្រដាប់អាវុធ ខ្ញុំបាននៅយប់ ថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការផ្សាយផ្ទាល់ (Live Facebook) នៅលើ Page សារព័ត៌មានសម្លេង ស្នេហាជាតិ ដែលបានលើកឡើងអំពីចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួន នៅខេត្តព្រះសីហនុ ដែលជាខេត្តមួយ ពោរពេញដោយសក្តានុពលទេសចរណ៍ និងការវិនិយោគពីបរទេស។
សូមអានខ្លឹមសារទាំងស្រុង នៃលិខិតសុំទោសរបស់លោក សាន្ត ប៊ុនធឿន ដូចខាងក្រោមនេះ ៖