ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងគណ:បញ្ជាការឯកភាព បានចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋាន ស៊ីនខាយ សៀនមិន កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សម្របសម្រួលនីតិវិធី ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន៤១៥នាក់ (ស្រី១៤៣នាក់) ជនជាតិខ្មែរ ៤នាក់ (ស្រី១នាក់)។
ចំណែកវត្ថុតាងចាប់បានរួមមាន៖កាំភ្លើងខ្លី ចំនួន២ដើមប្រភេទ (សូរ៉ាក់គី) ចំនួន១ដើម បង់១ គ្រាប់ចំនួន៦គ្រាប់,ប្រភេទ (ប៉េអាតា) លេខ BER693541 ចំនួន១ដើម បង់១, គ្រាប់ចំនួន៤១ និងគ្រាប់រ៉ូឡូ ចំនួន៦៧គ្រាប់។អាវុធវែង ប្រភេទ (AK47 ស្វ័យបត់) លេខ 07311 ចំនួន១ដើម បង់១, គ្រាប់៦១។កាបូបខ្មៅ ចំនួន១
ប្រអប់ចំនួន២ (មានខ្សែកម៉ាក HERHES ចំនួន២ខ្សែ)។ព្រះរាជក្រឹត្យ (ក្នុងស៊ុម) ចំនួន១។លិខិតឆ្លងដែន ចំនួន២ក្បាល (ឈ្មោះ SHAO VATANAK; ឈ្មោះ WANG YAN)។ អត្តសញ្ញាណប័ត្រសញ្ជាតិខ្មែរ ចំនួន១ (ឈ្មោះ សាវ វឌ្ឍនៈ)។
សៀវភៅគ្រួសារ ចំនួន១ក្បាល; សៀវភៅស្នាក់នៅចំនួន១ និងឯកសារមួយចំនួន
ប៊ិចម៉ាក Montlanc ចំនួន២។សោរឡាន ចំនួន៣,ប័ណ្ណការងារជនបរទេស ចំនួន១, លិខិតចត្តាឡីស័ក ចំនួន១,រថយន្ត ចំនួន១៤គ្រឿង,ប្រាក់ដូល្លារ ចំនួន ៤២៦.៦៤៧$, ប្រាក់រៀល ចំនួន ៦.០០០.០០០៛,សៀវភៅធនាគារ ABA ចំនួន១,
សៀវភៅធនាគារ maybank ចំនួន២,កាតធនាគារ maybank ចំនួន,លិខិតជាភាសាខ្មែរមួយចំនួន,លិខិតជាភាសាចិន មួយចំនួន, កាបូបព៌ណការ៉ូ មានឯកសារចិនមួយចំនួន,ក្រដាសប្រាក់ថៃ ចំនួន៤.០៨០បាត, ឯកសារពាក់ព័ន្ធរថយន្ត ចំនួន៤សន្លឹក,លិខិតឆ្លងដែនច្បាប់ដើម ចំនួន១ក្បាល,ទូរស័ព្ទដៃ៧គ្រឿង,គ្រឿងញៀនមួយចំនួនធំនៅមិនទាន់ថ្លឹងរង់ចាំអនុវត្តបន្ត។
បច្ចុប្បន្ន កម្លាំងគណ:បញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវីធីតាមច្បាប់៕ ដោយ ៖ មនោរាហ៍