ដោយ CNS / ខេត្តព្រះសីហនុ៖ នៅមុខបរិវេណសាលាខេត្តព្រះសីហនុ គេឃើញមានប្រជាពលរដ្ឋ ប្រុស ស្រី ប្រមាណ ជិត ២០០ នាក់ ខណៈពេលដែលពួកគេកំពុង តែ ធ្វើ ការតវ៉ាពាក់ព័ន្ធ ជាមួយ នឹង ករណី ចុះរុះរើផ្ទះ សម្បែង របស់ពួកគាត់ ដែល មានទីតាំងស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងខេត្តព្រះសីហនុ ក្រោយ ពី បានឃើញសេចក្តី ជូន ដំណឹងរបស់ រដ្ឋបាល ក្រុង ព្រះសីហនុដែលចុះ ហត្ថលេខា ដោយ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង រួចមក ប្រជាពលរដ្ឋ ទាំងនោះ កើតទុក្ខមិន សុខចិត្ត ក៏បាន នាំ គ្នា មកឈរតវ៉ានៅ មុខសាលាខេត្តព្រះសីហនុ ដើម្បីសុំឲ្យអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មេត្តា ធ្វើជួយធ្វើអន្តរាគមន៍ និង ដោះស្រាយដល់ពួកគាត់ ។
បើតាមខ្លឹមសារនៃសេចក្តី ជូនដំណឹង របស់ រដ្ឋបាលក្រុងព្រះសីហនុ បានឱ្យដឹងថា រដ្ឋបាលក្រុងព្រះសីហនុ មានកិត្តិយស សូមជំរាប ជូនដំណឹង ដល់ បង ប្អូន ប្រជាពលរដ្ឋ ដែល កំពុង រស់នៅអមរបងសង ខាងផ្លូវលេខ ២០០ នៅ ក្រោយ មន្ទីរពេទ្យបង្អែកខេត្ត ចាប់ ពីចំណុចស្តុប ៣៣៣ រហូតទៅដល់ រង្វង់មូលតោពីរ ស្ថិតនៅក្នុងភូមិក្រុម៥ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជ្រាបថា ដើម្បីចូលរួមចំណែក នូវ ការងារអភិវឌ្ឍន៍មូលដ្ឋាន ឲ្យ មានសោភ័ណភាពល្អប្រសើរ និង ដើម្បី ជួយសម្រួល ដល់ ការធ្វើដំណើរចរាចរណ៍ ទៅ មក របស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយ ស្រួលជាង មុន រដ្ឋបាលក្រុងព្រះសីហនុ នឹង រៀបចំធ្វើស្ថាបនា ផ្លូវ នេះ ឡើងវិញ តាម លក្ខណៈ ប្លង់ប្រព័ន្ធដែល កន្លងមក ក្រុមការងារ ខេត្ត-ក្រុងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនបាន ចុះវាស់វែង កំណត់ទៅតាម ប្លង់ប្រព័ន្ធ ដែល មានទំហំ ៣០ម៉ែត្រទៅ ៤០ ម៉ែត្រ ន័យដូច បាន ជម្រាបជូន ខាងលើសូមបង ប្អូន ប្រជាពលរដ្ឋជាម្ចាស់ សំណង់ទាំងឡាយ ដែលបានសាងសង់ សំណង់ផ្សេងៗ រំលោភ លើដីផ្លូវកន្លង មកសូម មេត្តា រុះរើសំណង់ ទាំងនោះចេញដោយខ្លួនឯង រយៈពេល ៧ ថ្ងៃ គឺ ចាប់គិតពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២៥ ខែ កក្កដាឆ្នាំ ២០១៩ ជាកំហិត ដើម្បីឲ្យ ក្រុមការងារ បានដំណើរ ការស្ថាបនា ផ្លូវ ទំហំ នៅ ក្នុងប្លង់ប្រព័ន្ធជូនសាធារណជន បាន ប្រើប្រាស់ ក្នុង ពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែ ក្នុង ករណី បងប្អូន ជាម្ចាស់សំណង់ ដែល មានការពាក់ព័ន្ធ មិន បាន អនុវត្ត តាមសេចក្តី ជូនដំណឹងខាងលើនេះទេ រដ្ឋបាលក្រុងនឹង ចាត់វិធានការ ចុះ រុះរើសំណង់ទាំងនោះ ដោយមិនទទួលខុសត្រូវ លើ ការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ អស់លោក លោកស្រីឡើយ។
ឆ្លើយតបចំពោះបញ្ហានេះដែរ ប្អូន ប្រុស ឈ្មោះ អ៊ុំ សុវណ្ណរិទ្ធី ដែលជាប្រជាពលរដ្ឋរស់ នៅ ក្នុង តំបន់នោះបានប្រាប់ឲ្យដឹងថា រូបគាត់រស់នៅជាង ២០ ឆ្នាំមកហើយ គាត់រស់ នៅ តាំងពី ម្ដាយ របស់គាត់ នៅរស់ម្ល៉េះ។ ប្អូនប្រុសថាមិនដែលមានអាជ្ញាធរណាម្នាក់ចេញសេចក្តី ជូនដំណឹងឲ្យរុះរើឬក៏ដឹងជាអ្វីឡើយ។
ប្អូនប្រុសទើបតែឃើញសេចក្តី ជូនដំណឹងរបស់រដ្ឋបាលក្រុងមួយបានចុះនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៩ នេះដើម្បីជូនដំណឹងឲ្យពលរដ្ឋដែលរស់នៅសង្ខាងផ្លូវជុំវិញមន្ទីរពេទ្យបង្អែកខេត្តទើបបងប្អូនប្រុសមានការភ្ញាក់ផ្អើល រួចនាំគ្នាមក តវ៉ានៅសាលាខេត្តតែម្តង។
ប្អូនប្រុសដដែលបានបន្តថា ចំពោះការរៀបចំបើកការដ្ឋានសាងសង់ផ្លូវប្រជាពលរដ្ឋទាំងអស់មិនជំទាស់ទេប៉ុន្តែប្អូនប្រុសសំណូមពរពីចំណុចចំណុចទី១/ សូមឲ្យពង្រីកផ្លូវត្រឹមតែមុខសំយ៉ាបរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញរបស់នោះបានហើយចំណុចទី ២/សូមអោយអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដើម្បីឲ្យពលរដ្ឋទាំងអស់រស់នៅអោយបានសមរម្យផង។
ចំណែកបងស្រី ម្នាក់ ឈ្មោះ ខ្មៅ ដែល គាត់បានរស់នៅទីនោះគាត់ក៏សូមស្នេហ៍ឲ្យរដ្ឋបាលខេត្តជួយសម្របសម្រួលយ៉ាងណាដើម្បីឲ្យពួកគាត់ទាំង អស់គ្នា បានរស់នៅទីនោះ វិញព្រោះពួកគាត់មិនចង់ចេញពីទីនោះទេ។
បងស្រីដដែលបន្តថា សូមឲ្យប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្ដេច តេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ឲ្យបងប្អូន ប្រជាពលរដ្ឋជិត ២០០ គ្រួសារផង ដើម្បីធ្វើយ៉ាងណាឲ្យ ពួកគាត់ និង បាន រស់នៅទីនោះដដែល៕