កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗចំនួន ៤

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅវិមានសន្តិភាព និងជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤។

ឯកសារសំខាន់ៗចំនួន ៤ រួមមាន ៖

១ – កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

២ – កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។

៣ – លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

៤ – លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន។

​លោក វ៉ាង យី បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈពេល​២ ថ្ងៃ​ពីថ្ងៃ​ទី១១ដល់ថ្ងៃទី១២​ខែតុលា២០២០។លោក វ៉ាង យី គឺជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជា​មិត្ត​ទី​២​ហើយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​កូ​វីដ​១៩ក្នុង​ឆ្នាំ២០២០​នេះ ​បន្ទាប់ពីលោកម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្រ្តីការបរទេស​ជប៉ុន កាលពី​ខែសីហា​កន្លងទៅនេះ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​បានបង្ហាញ​ការកត់សម្គាល់ថា ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក វ៉ាង យី មកកាន់​កម្ពុជា​លើក​នេះ​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​ជា ប្រពៃណី​ដ៏​យូរលង់​ សាមគ្គីភាព ភាតរភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា​និង​ចិន​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ពុំធ្លាប់ មាន​ពីមុន​៕​