ខេត្តព្រះវិហារ÷ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញគ្រោះមហន្តរាយ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងលកងទ័ពជេីងគោក នឹងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហ៊ាន នឹងពលទាហ៊ាន ជាច្រេីនរូបដែលបានអញ្ជេីញចូលរួម ពីធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០ ។
ក្រោយពីបានធ្វើការហ្វឹកហាត់អស់រយ:ពេលជាច្រេីនខែកន្លងមក សិក្ខាកាមពលទាហាន បានធ្វើសច្ចាប្រណិធាន ស្មោះត្រង់ជាមួយជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ គោរពអនុវត្តម៉ឺងម៉ាត់ តាមបទបញ្ជា តាមការដឹកនាំរបស់រាជរដ្ឋាភិបាលនិងថ្នាក់លើ ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ប្តេជ្ញាការពារអធិបតេយ្យភាពទឹកដីកម្ពុជាឱ្យបានដាច់ខាត។
មានប្រសាសន៍ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ លំផាត់ បានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ចាប់ពីថ្ងៃបើកវគ្គរហូតដល់ថ្ងៃបញ្ចប់វគ្គ ទទួលបានជោគជ័យគួរជាទីមោទន:។
ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់ពលទាហានថ្មីនៅក្រោយពេលបញ្ចប់វគ្គនេះត្រូវបានទៅរស់នៅតាមបណ្តាអង្គភាព ត្រូវតែបន្តគោរពនិងអនុវត្តឱ្យបានល្អ ត្រូវមានភាពស្មោះត្រង់និងការពារ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមទប់ស្កាត់ចលនាបដិវត្តន៍ពណ៌។
-អនុវត្តឱ្យបានល្អវិន័យកងទ័ព គោរពច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនិងថ្នាក់លើ ត្រូវមានឆន្ទៈតស៊ូក្នុងការងារ បន្តខិតខំហ្វឹកហ្វឺ
នរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារស្របនឹងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នឱ្យសក្តិសមជាអ្នកបន្តវេនក្នុងកិច្ចការពារជាតិ។
-ត្រូវរក្សាសាមគ្គីភាពជាមួយនាយទាហាន ពលទាហានក្នុងអង្គភាពនិងចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋនិងចេះជួយពួកគាត់ពេលជួបការលំបាកខ្វះខាត។
-ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អពិសេសក្នុងដំណាក់កាលឆ្លងកូវីដ -១៩ និង ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ដាច់ខាតមិនឱ្យមានក្នុងអង្គភាព។
-ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
ឱ្យបានល្អនិងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។
អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ៕
ឯកឧត្តម បានបន្តទៀតថា សូមអោយសិក្ខាកាមទាំងអស់ក្រោយពីរបញ្ចប់ការហ្វឹកហ្វឺនជំនាញគ្រោះមហន្តរាយនេះត្រូវយកជំនាញនេះទៅបង្ហាត់បង្រៀននៅតាមបណ្តាអង្គភាពដែលខ្លួននៅ ដេីម្បីបញ្ជៀសនៅគ្រោះមហន្តរាយណាមួយកេីតឡេីងជាយៈថាហេតុ បច្ចុប្បន្នប្រទេសកម្ពុជាយេីងនៅតាមបណ្តាខេត្តខ្លះកំពុងតែជួបនូវគ្រោះជំនន់ដូចឆ្នេះសូមអោយសិក្ខាកាមទាំងអស់ត្រូវយកជំនាញនេះដេីម្បីត្រៀជួួយសង្រ្គោះប្រជាពលរដ្ឋ ៕