បន្ទាប់ពីកុ្រមហ៊ុន ស៊ិនទ្រី បាន ស្នើទាមទារឱ្យកម្មករ បញ្ឈប់ការ ធ្វើកូដកម្ម និងចូល ធ្វើការងារវិញ កាល ពី ថ្ងៃ ទី ១២ ខែ តុលា ។ សាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ បានសម្រេច ដោយបញ្ជាក់ថា ការធ្វើកូដកម្មរបស់កម្មករ និយោជិត របស់ក្រុមហ៊ុន ស៊ីនទ្រី ខេមបូឌា គឺជាកូដកម្មខុសច្បាប់ និងបង្គាប់ឱ្យកម្មករ និយោជិតទាំងអស់របស់ក្រុមហ៊ុននេះ បញ្ឈប់ការធ្វើកូដកម្ម និងត្រូវចូលបំពេញការងារវិញតាមវេនពេលវេលា និងតួនាទីរបស់ខ្លួន ឱ្យបានមុនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ។
តុលាការក៏បានព្រមានថា ក្នុងករណីដែល មិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុងធ្ងន់ធ្ងរ។
ការសម្រេចរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ខែតុលា។
សូមបញ្ជាក់ថា កម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង ១ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃទី២ ខែតុលា បន្ទាប់ពីពួកគេ បារម្ភបាត់បង់ការងារ និងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថា រដ្ឋាភិបាលកំពុងធ្វើកំ ណែទម្រង់លើការគ្រប់គ្រង និងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួន នឹងដេញថ្លៃយកសេវាប្រមូលសំរាមនេះ ពីក្រុមហ៊ុនស៊ីនទ្រី ហើយក្រុមកម្មករ ស៊ិនទ្រី បានប្រមូលផ្តុំគ្នាទាមទារចំនួន ៥ចំណុច គឺប្រាក់បំណាច់អតី តភាព នីងប្រាក់អត្ដប្រយោជន៍ផ្សេងទៀត៕